Connect with us

ព័ត៌មាន

វត្តអារាមនឹងបែងចែកទេយ្យទានដល់ជួរមុខ ខណៈបរិស័ទបន្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ​​​​ន្ធ​​កងទ័ព

ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងបែ​​ង​​ចែ​កទេ​​​យ្យ​​​ទានមួយផ្នែករបស់ពុទ្ធបរិស័ទ ផ្តល់ជូនកងទ័ពជួរមុខកំពុងការពារបូរណភាពទឹកដីកម្ពុជា នៅតាមខ្សែរប​​ន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ ពុទ្ធបរិស័ទបន្តមកធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកងទ័​​ព​​ដែ​​​​​​​លបា​​នពលីជីវិតក្នុងបុព្វហេតុប្រទេសជាតិ។

ព្រះគ្រូបវរញាណវិជ្ជា យ៉ាំ ស៊ូគិ ការកសង្ឃវត្តនិគ្រោធវ័នគល់ទទឹង នៅព្រឹកថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២​​០២​​៦នេះ មានសង្ឃដីកាប្រាប់BTVថា តាមការសង្កេត ក្នុងពិធីបុណ្យកាន់បិណ្ឌចំនួន៣ថ្ងៃនេះ ពុ​​ទ្ធបរិ​​ស័ទ​​បាននាំគ្នាមកកាន់វត្តគល់ទទឹងជាបន្តបន្ទាប់ គ្រាន់តែថ្ងៃបិណ្ឌទី១ ចំថ្ងៃអាទិត្យពុទ្ធបរិស័ទមកច្រើ​​ន និ​​ងបិណ្ឌទី២ និង៣ មិនសូវមានច្រើនដូចថ្ងៃបិណ្ឌទី១។ រីឯការថែរក្សាអនាម័យនៅក្នុងវត្ត គឺល្អប្រសើរបា​​នច្រើ​​​​ន ដោ​​យសារមានការចូលរួមពីប្រជាពលរដ្ឋយល់ដឹងពីការទុកដាក់សំរាមបានត្រឹមត្រូវ។

ព្រះគ្រូបវរញាណវិជ្ជា យ៉ាំ ស៊ូគិ បានបន្តថា ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វត្តគល់ទ​​ទឹងនឹងរៀបចំទេយ្យទាន និងថវិកាមួយចំនួនទៀត ផ្តល់ជូនកងទ័ពជួរមុខកំពុងការពារបូរណភាពទឹកកម្ពុជាពីការឈ្លានពានប្រទេសថៃ។ ហើយកន្លងទៅវត្តគល់ទទឹងក៏ធ្លាប់បានផ្តល់អំណោយជាបន្តបន្ទាប់ ដូចជា ថ​​វិកា និងស្បៀងអាហារជាដើមនោះ ដល់វីរកងទ័ពជួរមុខ មន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជាផ​​ង​​​​ដែ​​​​រ។

ប្រជាពលរដ្ឋមកវត្តគល់ទទឹងបានឲ្យដឹងដែរថា ជាទំនៀមទំលាប់ពីដូនតាមកឱ្យតែដល់ពិធីបុណ្យកា​​ន់បិណ្ឌ និងភ្ជុំបិណ្ឌតែងតែមកវត្តអារាម ដើម្បីឧទ្ទិកុសលផលបុណ្យដល់ញាតិសណ្តានដែលបានចែកឋា​​ន ជាពិសេសវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុប្រទេសជាតិ។ ពលរដ្ឋទាំងនោះបន្តថា ក្នុងនាមប្រ​​​​​​ជា​​​​​ពលរដ្ឋខ្មែរមិនដែលភ្លេចទេពីគំរូវីរភាពរបស់កងទ័ពនៅជួរមុខ និងកងទ័ពដែលបានពលីជីវិត ក្នុងពេ​​ល​​​​​ប្រ​​​​​​​​​​​​ទេ​​​សថៃបង្កសង្គ្រាមឈ្លានពានប្រទេសកម្ពុជា កាលពីឆ្នាំ២០២៥។

គួរបញ្ជាក់ដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែកញ្ញា រហូតដ​​​ល់​​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។ ពិធីបុណ្យនេះ មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំ​ផុត ព្រោះជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់មិនថា នៅទីជិត ឬទីឆ្ងាយ បានធ្វើដំ​​​ណើ​រត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិមិត្ត និងចូលរួមធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅឋាន និងវត្តអារាម។ លើសពីនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែ​​រ​​បង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តានដែលបានលាចាកលោកនេះទៅហើយ។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia