ព័ត៌មាន
គ្រោះទឹកជំនន់ ៖ ប្រជាពលរដ្ឋជិត ៦ម៉ឺនគ្រួសាររងការប៉ះពាល់ និងជម្លៀសទៅទីទួលសុវត្ថិភាពជិត ៥ពាន់គ្រួសារ
ភ្នំពេញ៖ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន ១០ និងប្រជាពលរដ្ឋជិត ៦ម៉ឺនគ្រួសារ ដោយក្នុងនោះជម្លៀសទៅទីទួលសុវត្ថិភាពជិត ៥ពាន់គ្រួសារ និងប៉ះពាល់ដល់ស្រូវជាង ៧ម៉ឺនហិកតា។ ក្នុងចំណោមខេត្តទាំ១០ គឺមានខេត្តចំនួន ៣ ដែលរងផលប៉ះពាល់ច្រើនជាងគេមានដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ BTV ថា ស្ថានភាពគ្រោះទឹកជំនន់ គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គឺខេត្តដែលប៉ះពាល់មានចំនួន ១០ខេត្ត រួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ និងខេត្តឧត្តរមានជ័យ ស្មើនឹង ៥៣ក្រុង-ស្រុក។ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៥៧,៩៨០ គ្រួសារ និងផ្ទះប៉ះពាល់ចំនួន ៥១,៨៧៤ ខ្នង , គ្រួសារជម្លៀសចំនួន ៤,៨១៩ គ្រួសារ និង
ស្រូវប៉ះពាល់ចំនួន ៧២,៤៤០ ហិកតា។
អ្នកនាំពាក្យបានបញ្ជាក់ថា ៖ ខេត្តដែលរងផលប៉ះពាល់ច្រើនជាងគេរួមមាន៖ ខេត្តបាត់ដំបង គ្រួសារប៉ះពាល់មានចំនួន ៣២,៤៤៧គ្រួសារ, គ្រួសារជម្លៀស ១,៤៨៧ គ្រួសារ, ស្រូវប៉ះពាល់ ៤៧,២៥០ ហិកតា។ ខេត្តបន្ទាយមានជ័យ គ្រួសារប៉ះពាល់ចំនួន ៣,២១៤គ្រួសារ គ្រួសារជម្លៀស ១,៤៨១ គ្រួសារ, ស្រូវប៉ះពាល់ ១២,០១៨ ហិកតា និងខេត្តសៀមរាប គ្រួសារប៉ះពាល់មានចំនួន ១២,៣៣៣គ្រួសារ, គ្រួសារជម្លៀស ១៧៣ គ្រួសារ, ស្រូវប៉ះពាល់ ៤,៨៦២ ហិកតា។
ឯកឧត្តម សុទ្ធ គឹមកុលមុនី បានបន្តថា ចំពោះស្ថានភាពទឹកនៅទន្លេមេគង្គភាគច្រើននៅតាមស្ថានីយ៍ខេត្តនិមួយៗ មាននិន្នការស្រកចុះមិនមានបញ្ហាទៀតទេ។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ មកដល់ត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ទឹកចាប់ផ្តើមស្រកហើយ ដោយនៅផ្នែកខាងលើទឹកក៏ស្រកមកប្រក្រតីវិញ។ តាមដងស្ទឹងសង្កែទឹកក៏ចាប់ផ្តើមស្រកបណ្តើរហើយៗ បើនៅល្ងាចនេះស្រកបន្តទៀតទឹកដែលលិចក្នុងក្រុងអាចចូលទៅក្នុងស្ទឹងវិញ។ ហើយបើអត់មានភ្លៀងស្ទឹងសង្កែអាចផុតពីទឹកជំនន់៕ អត្ថបទ៖ វង្ស សុភាព












-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ