ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភអង្ករ ចំនួន ៣០តោន ជូនសាលា និងមណ្ឌលចំណុះកងទ័ពជើងគោក
(ខេត្តកំពត)៖ ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បាននាំយកអង្ករចំនួន ៣០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនសាលា និងមណ្ឌលចំណុះកងទ័ពជើងគោក រួមមាន៖ សាលាពលទាហានទី១, សាលាពលទាហានទី២, សាលាពលទាហានទី៣, សាលាពលទាហានទី៤, សាលាពលទាហានទី៥, សាលាពលទាហានយោធភូមិភាគពិសេស មណ្ឌលសុខភាពមរតកសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគីរី និងមជ្ឈមណ្ឌលព្យាបាល និងស្តានិតិសម្បទាអ្នកញៀនគ្រឿងញៀន កងពលតូចថ្មើរជើងលេខ៣១ សម្រាប់យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលា និងមជ្ឈមណ្ឌលទាំងអស់បំពេញការងារជូនសាលា និងមជ្ឈមណ្ឌល ។
នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន សាលាពលទាហាន និងមណ្ឌលទាំងអស់ សូមគោរពថ្លែងអំណរអរគុណជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជានិច្ចកាលតែងតែគិតគូរ ពីសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលា និងមជ្ឈមណ្ឌលទាំងអស់ ជាប់ជាប្រចាំ។
សូមប្តេជ្ញាអនុវត្តភារកិច្ចឱ្យបានល្អ ព្រមទាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ។
សូមជម្រាបជូនថា៖ ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មណ្ឌលសុខភាពមរតកសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគីរី បានផ្តល់នូវសេវាព្យាបាលជូនកងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋដោយឥតគិតថ្លៃមានដូចជា៖ អាហារ ៣ពេលក្នុង ១ថ្ងៃ ក្នុងការសម្រាក ព្យាបាល។ ដោយឡែកផ្នែក សម្ភព កព្ចាប់សំភារៈប្រើប្រាស់សម្រាប់ទទួលអ្នកជំងឺ ១នាក់ មកសម្រាលមាតុភាពនៅមណ្ឌលសុខភាព សម្រាកក្នុងរយៈពេល ៤យប់ ៥ថ្ងៃ, អាហារ ៣ ពេលក្នុង ១ថ្ងៃ និង ឱសថ មានដូចជា ថ្នាំសម្រាប់លេប និងថ្នាំសម្រាបចាក់ ទៅតាមវេជ្ជបញ្ជា ខោទឹកនោម ចំនួន ១៣ខោ សារុង ០១ និងថ្នាំលេបនៅផ្ទះផងដែរ៕











-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ