ព័ត៌មាន
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធានីភ្នំពេញ
នៅក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានបញ្ជូនសំណុំរឿងចំនួន ៤ករណី នៃឃុំព្រែកខ្សាច់ ដែលមានជាប់ពាក់ព័ន្ធសកម្មភាព Online scams ទៅសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១៤ អាណត្តិទី៤ បានដំណើរការនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំនេះ រៀបចំនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញរបាយការណ៍ថា អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែកញ្ញានេះ សរុបចំនួន ៤៤ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ចំនួន ៤ ករណី នៃឃុំព្រែកខ្សាច់ ទៅសាលាដំបូងរាជធានីភ្នំពេញ។ អំពីសំណុំរឿងទាំង ៤ ករណី នៃឃុំព្រែកខ្សាច់មានដូចជា៖ទី១.សំណុំរឿងព្រហ្មទណ្ឌលេខ៥៤៧៦ ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ មានជនត្រូវចោទ ចំនួន ៤ នាក់រួមមាន៖ទី១.ឈ្មោះ រៀម រុំ ត្រូវចោទពីបទស៊ីសំណូក, សម្អាតប្រាក់ និងសមគំនិតក្នុងអំពើរៀបចំ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២.ឈ្មោះ ជា សុទ្ធ (កំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១) ទី៣.ឈ្មោះ ជា វាសនា ត្រូវចោទពីបទសមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី៤.ឈ្មោះ ចាំង ចៀនឈាំង (Zhang Jian Qiang) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅ ត្រងោល ត្រូវចោទពីបទសូកប៉ាន់, សម្អាតប្រាក់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទី២.សំណុំរឿងព្រហ្មទ ណ្ឌលេខ៥៥១៩ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ មានជនសង្ស័យចំនួន ១នាក់ ឈ្មោះ ជិន សុភាន់ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ខេត្តកំពត (អតីតអធិការរង នៃអធិការដ្ឋាន នគរបាលស្រុកគិរីសាគរ ខេត្តកោះកុង) ត្រូវចោទពីបទសមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទី៣.សំណុំរឿងព្រហ្មទណ្ឌលេខ៥៥៧៩ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ មានជនត្រូវចោទ ឈ្មោះ ភេ ផាត់ផេង មន្ត្រីនគរបាលការិយាល័យច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បទរំលោភអំណាច (មានប្រសិទ្ធភាព), សម្អាតប្រាក់និងសមគំនិត ក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ និងទី៤-សំណុំរឿងព្រហ្មទណ្ឌលេខ៥៥៨១ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ មានជនត្រូវចោទ ឈ្មោះ ឡាយ សុខគង់ ម្ចាស់អាជីវកម្មតូបប្តូរប្រាក់យីហោ “សុខគង់១៤៨ប្តូរប្រាក់- SOKONG148” ពីបទសមគំនិតក្នុងអំពើសូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងបទសម្អាតប្រាក់ និងបទល្មើសការធ្វើសកម្មភាពប្តូរប្រាក់ ដោយគ្មានការអនុញ្ញាតពីធនាគារ។ ក្រៅពីនេះ សំណុំរឿងទាំង៤នេះ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញករណីប្រព្រឹត្តអំពើពុករលួយផ្សេងៗទៀតរួមមាន៖ករណីOnline scams ២ នាក់ប្តីប្រពន្ធនៅខេត្តឧត្តរមានជ័យ និងការក្លែងបន្លំខ្លួនក្នុងការប្រឡងចូលវិជ្ជាជីវៈវេជ្ជសាស្ត្រជាដើម។អត្ថបទ៖ទូច សោភ័ណ



















-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច