Connect with us

ព័ត៌មាន

ភ្នំពេញ៖ តាមការកំណត់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំត្រីភាគីចុងក្រោយបង្អស់ ដើម្បីប្រជុំពិភាក្សាសម្រេចតួលេខប្រាក់ឈ្នួលអប្បបរមារថ្មីរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។ បន្ទាប់ពីការចរចាជាច្រើនលើកកន្លងមកនេះ ដែលមិនអាចរកចំណុចព្រមព្រៀងគ្នាបាន ដោយភាគីសហជីពតំណាងកម្មករនិយោជិត បានស្នើសុំដំឡើងចំនួន ២២៥ដុល្លារ ខណៈភាគីនិយោជក ស្នើរក្សាតួលេខ ២១០ដុល្លារដដែលនោះ កិច្ចប្រជុំព្រឹកនេះនឹងត្រូវឈានទៅដល់ការ «បោះឆ្នោតជាសម្ងាត់» ដើម្បីស្វែងរកតួលេខផ្លូវការ។ ជាការកត់សម្គាល់ កិច្ចប្រជុំចរចាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គិតចាប់ពីដើមខែកញ្ញារហូតមកដល់ពេលនេះ គឺមានសភាពតានតឹងជាងឆ្នាំកន្លងៗទៅ ដោយសារបញ្ហាវិបត្តិនៃសេដ្ឋកិច្ចសកល។ ហើយការដំឡើងប្រាក់ឈ្នួលនីមួយៗ ក៏ត្រូវទាមទារឱ្យមានការគិតគូរយ៉ាងហ្មត់ចត់លើផលប៉ះពាល់ជុំវិញខ្លួនផងដែរ។ និយាយជារួម បើសិនជាការដំឡើងប្រាក់ឈ្នួលខ្ពស់ពេកហួសពីលទ្ធភាពរបស់ម្ចាស់រោងចក្រ នឹងធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើង ដែលអាចរុញច្រានឱ្យវិនិយោគិនដកខ្លួនទៅរកប្រទេសផ្សេង នាំឱ្យមានការបិទរោងចក្រ និងបាត់បង់ការងារធ្វើរបស់កម្មករនិយោជិត៕

ភ្នំពេញ៖ តាមការកំណត់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំត្រីភាគីចុងក្រោយបង្អស់ ដើម្បីប្រជុំពិភាក្សាសម្រេចតួលេខប្រាក់ឈ្នួលអប្បបរមារថ្មីរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។

បន្ទាប់ពីការចរចាជាច្រើនលើកកន្លងមកនេះ ដែលមិនអាចរកចំណុចព្រមព្រៀងគ្នាបាន ដោយភាគីសហជីពតំណាងកម្មករនិយោជិត បានស្នើសុំដំឡើងចំនួន ២២៥ដុល្លារ ខណៈភាគីនិយោជក ស្នើរក្សាតួលេខ ២១០ដុល្លារដដែលនោះ កិច្ចប្រជុំព្រឹកនេះនឹងត្រូវឈានទៅដល់ការ «បោះឆ្នោតជាសម្ងាត់» ដើម្បីស្វែងរកតួលេខផ្លូវការ។

ជាការកត់សម្គាល់ កិច្ចប្រជុំចរចាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គិតចាប់ពីដើមខែកញ្ញារហូតមកដល់ពេលនេះ គឺមានសភាពតានតឹងជាងឆ្នាំកន្លងៗទៅ ដោយសារបញ្ហាវិបត្តិនៃសេដ្ឋកិច្ចសកល។ ហើយការដំឡើងប្រាក់ឈ្នួលនីមួយៗ ក៏ត្រូវទាមទារឱ្យមានការគិតគូរយ៉ាងហ្មត់ចត់លើផលប៉ះពាល់ជុំវិញខ្លួនផងដែរ។ និយាយជារួម បើសិនជាការដំឡើងប្រាក់ឈ្នួលខ្ពស់ពេកហួសពីលទ្ធភាពរបស់ម្ចាស់រោងចក្រ នឹងធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើង ដែលអាចរុញច្រានឱ្យវិនិយោគិនដកខ្លួនទៅរកប្រទេសផ្សេង នាំឱ្យមានការបិទរោងចក្រ និងបាត់បង់ការងារធ្វើរបស់កម្មករនិយោជិត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia