Connect with us

ព័ត៌មាន

អ្នកនាំពាក្យក្រសួងការងារ៖ បងប្អូនកម្មករ១៤រូបរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង ខណៈមន្ត្រីជំនាញក្រសួងការងារកំពុងចុះសម្របសម្រួលបន្ទាន់នៅទីតាំងកើតហេតុ និងមន្ទីរពេទ្យ

ស្វាយរៀង៖ នៅវេលាម៉ោង៦:០០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្ដាលឱ្យបងប្អូនកម្មករនិយោជិតចំនួន១៤រូបរងរបួស ក្នុងនោះ២រូបរងរបួសធ្ងន់ និង១២រូបរងរបួសស្រាល។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់កំពុងទទួលការសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខណៈមន្ត្រីជំនាញរបស់ក្រសួងការងារ និងក្រុមការងារ ប.ស.ស. កំពុងចុះសម្របសម្រួល និងបន្តតាមដានស្ថានភាពសុខភាពរបស់បងប្អូនកម្មករយ៉ាងយកចិត្តទុកដាក់។

បើតាមអ្នកនាំពាក្យ មូលហេតុបឋមនៃគ្រោះថ្នាក់នេះ បណ្ដាលមកពីរថយន្តកុងតឺន័របើកប៉ះរថយន្តដឹកកម្មករពីក្រោយ ខណៈរថយន្តទាំងពីរបើកស្របទិសគ្នា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia