ព័ត៌មាន
ស្ថានភាពជំនន់ទឹកភ្លៀងលែងបង្កហានិភ័យដល់ដំណាំស្រូវក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ បន្ទាប់ពីអាកាសល្អប្រសើរលែងភ្លៀងជោគជាំនៅផ្នែកខាងលើទៀតនោះនៅពេលនេះស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបានស្រកចុះវិលមករកសភាពធម្មតាវិញលែងបង្កហានិភ័យដល់ដំណាំស្រូវ និងដំណាំផ្សេងៗទៀតហើយ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ធ្លាប់គូសបញ្ជាក់ថាស្រូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងពុំទាន់ខូចខាតនៅឡើយនោះទេ។
បើតាមលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បញ្ជាក់ឱ្យដឹងថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅស្រុកឯកភ្នំសរុបចំនួន២ ១៤៩ខ្នងផ្ទះ ស្មើនឹង២ ២៨៧ គ្រួសារ លិចផ្ទះទាំងស្រុងចំនួន៣៤ ខ្នងផ្ទះស្មើនឹង៣៨គ្រួសារ ប៉ះពាល់ដំណាំស្រូវចំនួន៣ ៥២០ហិកតា ស្មើនឹង២២៤៩ គ្រួសារ ដំណាំឆ្លងកាត់៩៨ហិកតា ស្មើនឹង២២៨គ្រួសារ ផ្លូវកៅស៊ូចំនួន១៣កន្លែង ប្រវែង២ ៦២០ម៉ែត្រ ផ្លូវគ្រួ សក្រហម៣០កន្លែង ប្រវែង១០ ៤៨០ម៉ែត្រ ផ្លូវដី១៤កន្លែង៦ ៦២៥ម៉ែត្រ ផ្លូវបេតុង១កន្លែង ប្រវែង៥០០ម៉ែត្រ សាលា រៀន៦កន្លែង និងវត្តចំនួន៥កន្លែង។
លោក ម៉ិល សុផល គូសបញ្ជាក់ថា រហូតមកដល់ពេលនេះគ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារជំនន់ទឹកភ្លៀងនោះទេ។
សូមជម្រាបថា ទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងចាប់ផ្ដើមស្រកចុះវិញ រដ្ឋបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។ រដ្ឋបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបករណីមានគ្រោះមហន្តរាយកើតឡើងឱ្យបានទាន់ពេលវេលា៕

-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ