ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ទទួលជួបការងារអំពី ជីវម៉ាស ជាមួយអង្គការស្បៀង និងកសិកម្មប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួង។

ក្រោយចប់ជំនួបការងារ កាលពីថ្ងៃទី៨ សីហា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងបណ្តាញសង្គមថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្តាប់ការធ្វើបទបង្ហាញអំពីជីវម៉ាស (Biomass) ដែលអាចទទួលបានពីប្រភពផ្សេងៗ ដូចជា រុក្ខជាតិ កាកសំណល់សត្វ ដំណាំកសិកម្ម និងសំណល់ឧស្សាហកម្ម ហើយជាធម្មតាត្រូវបានបំប្លែងទៅជីវឧស្ម័ន និងជីវឥន្ធនៈ។
យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារសហការពិនិត្យគម្រោងនេះជាមួយគ្នាទៅតាមលទ្ធភាពដែលអាចធ្វើបាន និងប្រើប្រាស់នូវអ្វីដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លើសពីនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការសិក្សាបន្ថែមពីទីតាំង និងយុទ្ធសាស្រ្តក្នុងការអនុវត្តគម្រោងនេះ ឱ្យមានផលចំនេញសេដ្ឋកិច្ច៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧