ព័ត៌មាន
កម្មករអរគុណសម្ដេចធិបតី បន្តដំឡើងប្រាក់ឈ្នួល ខណៈពួកគេចង់បានប្រាក់ឈ្នួលនិងការងារដែលស្ថិរភាព
កម្មករនិយោជិតកាត់ដេរនៅរាជធានីភ្នំពេញ បានបង្ហាញការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ចំពោះការបន្តដំឡើងប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗសម្រាប់ឆ្នាំ២០២៧ខាងមុខ ខណៈពួកគាត់ចង់ការដំឡើងក្នុងកម្រិតសមរម្យ និងអាចរក្សាបាននូវស្ថិរភាពការងារ ព្រមទាំងជំរុញការបង្កើតឱកាសការងារថ្មីៗសម្រាប់យុវជនជំនាន់ក្រោយចូលទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។
ជួបសម្ភាសន៍ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពួកគាត់ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការដំឡើងប្រាក់ឈ្នួលពិតជាមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅ ប៉ុន្តែការកំណត់កម្រិតប្រាក់ឈ្នួលក៏គួរតែគិតគូរដល់សមត្ថភាពរបស់សហគ្រាស និងស្ថិរភាពការងារ ដើម្បីធានាថា ការដំឡើងប្រាក់ឈ្នួលអាចដំណើរការបានយូរអង្វែង ដោយមិនប៉ះពាល់ដល់ការរក្សាការងារដែលមានស្រាប់ និងការបង្កើតការងារថ្មី។
ក្រុមកម្មករ បានលើកឡើងស្រដៀងគ្នាទៀតថា ការចចារដំឡើងប្រាក់ឈ្នួលឆ្នាំនេះបានមើលឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីតំណាងកម្មករនិយោជិត ពិតជាមានការយកចិត្តទុកដាក់ខ្លាំង ក្នុងការចរចាប្រាក់ឈ្នួលកម្មករ។ ក្រុមកម្មករ បានសន្យាថា ដើម្បីជាការឆ្លើយតប ចំពោះការយកចិត្តទុកដាក់ក្នុងការចចារតម្លើងប្រាក់ឈ្នួលអប្បបរមា និងដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក៏ដូចជាអូសទាញការបញ្ជាទិញក្នុងតម្លៃខ្ពស់ ពួកគាត់នឹងខិតខំប្រឹងប្រែងយ៉ាងណាបំពេញការងារឲ្យអស់លទ្ធភាព និងល្អប្រសើរថែមទៀត។
ពាក់ព័ន្ធការដំឡើងប្រាក់ឈ្នួលនេះ លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានលើកឡើងថា ទោះបីជាតួលេខមិនបានសមនឹងបំណងដែលបានស្នើសុំ ប៉ុន្តែលោកក៏ពេញចិត្ត ដោយសារតួលេខបន្តមានកំណើនថែមទៀត។ បន្ថែមពីនេះ លោកបានលើកឡើងដោយគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ព្រោះជាការសម្រេចទៅតាមមតិភាគច្រើនដែលបានបោះឆ្នោតគាំទ្រ។
លោកយល់ឃើញទៀតថា ការកំណត់ប្រាក់ឈ្នួលមិនបានផ្អែកតែលើតម្រូវការរបស់ភាគីណាមួយនោះទេ ប៉ុន្តែត្រូវបានពិនិត្យមើលទិន្នន័យជាក់ស្តែង ព្រមទាំងស្ថានភាពសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យផលិតកម្ម។ លើសពីនេះ អាចធានានិរន្តរភាពការងារជូនពលរដ្ឋ និងបង្កើនការវិនិយោគនៅកម្ពុជា។
យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្ដេចធិបតីបានសម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ បន្ថែមពីនេះ សម្ដេចក៏បានឯកភាពរក្សាប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផងដែរ។ ដោយឡែក អត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនកម្មករនិយោជិតផងដែរ។ ប្រាក់ឈ្នួលថ្មីនេះ នឹងដាក់ឱ្យអនុវត្តជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០២៧ខាងមុខតទៅ៕
អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច