ព័ត៌មាន
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
ភ្នំពេញ៖តាមរយៈសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី១៤ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) ប្រមូលកម្លាំងរបស់នាយកដ្ឋានបច្ចេកទេស និងកោសល្យវិច័យ និងកម្លាំងមកពីនាយកដ្ឋាននានាមានចំនួន ៥៧ នាក់ ដឹកនាំដោយ ឯកឧត្តម ទូច ស៊ុនណារី សម្រាប់ការងារចុះបញ្ជីសម្ភារៈ ឧបករណ៍ ដែលបានទទួលពីសាលាដំបូង និងដឹកនាំដោយ ឧបការី យ៉ិនទៀង ពុទ្ធិរ៉ា លើការងារកោសល្យវិច័យស៊ើបអង្កេត។ ជាលទ្ធផលក្នុងខែកញ្ញាឆ្នាំ២០២៦មានដូចជា៖
-ទូរសព្ទ ៨៤៧ គ្រឿង បានពិនិត្យរួច ៨១៧ គ្រឿង – ខូចទាំងស្រុងមិនដំណើរការ ២៣ គ្រឿង (ក្នុង ៨៤៧ គ្រឿងនេះ នគរបាលបានកោសល្យវិច័យរួចមាន ៣ គ្រឿង)។
-កុំព្យូទ័រសរុប ៨៤ គ្រឿង បានពិនិត្យរួច។
-ស៊ីមទូរសព្ទ ៧១០ បានពិនិត្យ និងរកឃើញថា ស៊ីមចំនួន ១៦៨ មិនមានអត្តលេខសម្គាល់ជាស៊ីមរបស់ប្រទេសណា – ស៊ីមចំនួន ១៨៨ (១៥៤+៣៤) ជាសំបកស៊ីមគ្មានស៊ីមទេ – ហើយស៊ីមសល់ពីនោះមានអត្តលេខទូរសព្ទរបស់ក្រុមហ៊ុននៅអាល្លឺម៉ង់ – អាមេរិក – ចិន – ចិនតៃវ៉ាន់ – វៀតណាម (ប្រការនេះបង្ហាញថា អ្នករងគ្រោះមានជនជាតិអាល្លឺម៉ង់ – អាមេរិក – ចិន – ចិនតៃវ៉ាន់- វៀតណាម…)។
សេចក្តីជូនដំណឹងដដែលបានបន្តថា ក្រុមការងារ និងការគាំទ្រ SG01 កំពុងបន្តស្រាវជ្រាវ រកភស្តុតាងផ្សេងទៀតតាមការចង់បានរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយជាជំហានដំបូងនេះ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថាដូចជា៖
ក.ក្រុមនេះធ្វើការឆបោករបៀបឱ្យវិនិយោគលើប្រាក់និម្មិតគ្រីបតូ ហើយវិធីបោកដើរតាម ៣ ជំហានរួមមាន៖លួងលោម – សាកសួរ និងវិនិយោគ ៥០០ ដុល្លារសិន – ប្លុកយកប្រាក់តាមវិធីឱ្យបង់ពន្ធ បិទចោល។
ខ.ឯការឆបោកចែកជាកម្រិត A (អ្នកចាញ់បោកប្រាក់ពី ២០ ម៉ឺនដុល្លារឡើងទៅ) កម្រិត B (ចាញ់បោកពី ៣ ម៉ឺនដុល្លារឡើងទៅ)
គ.សមាជិកឆបោក ដែលសរសេរជាអក្សរវៀតណាម ហើយបកប្រែជាភាសាអង់គ្លេស ច្រើនតែជាការឆបោកមនោសញ្ចេតនា ស្នេហា
ឃ.ក្រុមឆបោកនេះចែកជាអនុក្រុមដូចជា៖
A – អនុក្រុម: អ្នករកមុខសញ្ញាដែលអាចឆបោកបានតាម Facebook និង Google នូវឯកសារជាបញ្ជីជាឈ្មោះ មានលេខគណនី ឱ្យមកអនុក្រុមមួយ …
-អនុក្រុមឆបោកបានលួងលោមមុខសញ្ញាឱ្យស្ម័គ្រចិត្តចូលវិនិយោគ
-អនុក្រុមជនទី៣: ជាក្រុមបង្កើត Account ក្លែងក្លាយជាច្រើន ដែលមានរូប មានទ្រព្យសម្បត្តិជាអ្នកមាន ហើយជនទី៣ នៅចាំចូលComment បន្ថែម ឱ្យជនរងគ្រោះលង់ជឿថា វិនិយោគក៏នឹងបានធូរធារ មានទ្រព្យសម្បត្តិដូចពួកអ្នកបន្ទរទាំងនោះ។ អនុក្រុមជនទី៣ ក៏មានធ្វើផ្សាយពាណិជ្ជកម្មឱ្យគេចុចដើម្បីចូលក្រុមក្រុមលួងលោម។
B – ពេល ៣ ក្រុមនេះសម្រចបានលទ្ធផលមុខសញ្ញាចាញ់បោកណា ហើយមុខសញ្ញាចាញ់បោកទាំងនោះ ត្រូវចូលមកអនុក្រុមស្ថិតក្នុងជំពូក B គឺជំពូកក្រុមកាប់ជ្រូក (Killer) ដែលមាន៖
-អនុក្រុម ពន្យល់ពីការគ្រីបតូណាងាយចូលរួម (ជាគ្រីបតូដែលពួកអនឡាញស្គេមក្លែងក្លាយ បង្កើតឡើង ដើម្បីគ្រប់គ្រងលុយគ្រីបតូដោយពួកវា ដោយអ្នកចាញ់បោកមិនដឹង – ពេលដែលជនរងគ្រោះចាប់ផ្ដើមបង្កើតគណនីគ្រីបតូ (ក្លែងក្លាយរបស់ពួកវា)ហើយ – បុគ្គលិកអនឡាញស្គេមចាប់ផ្ដើមផ្ដល់ប្រាក់ ៥០០ដុល្លារគ្រីបតូឱ្យជនរងគ្រោះធ្វើការវិនិយោគសាកល្បង ហើយពេលឈប់លេងវិនិយោគ (មានចំណេញ) ត្រូវសងប្រាក់ដើម ៥០០ ដុល្លារគ្រីបតូ ឱ្យមកវាវិញ។
-អនុក្រុមលេងការវិនិយោគជាមួយជនរងគ្រោះលើប្រាក់សាកល្បង ៥០០ ដុល្លារគ្រីបតូ ណែនាំឱ្យជនរងគ្រោះធ្វើតាមវាគ្រប់ជំហាន ហើយតាមដំណាក់កាលនីមួយៗ វាបង្កើតការឡើង ការធ្លាក់ចុះនៃតម្លៃគ្រីបតូបបង្ហាញច្បាស់ៗថា ជនរងគ្រោះចំណេញប៉ុន្មានៗហើយ នោះដំណាក់កាលវិនិយោគសាកល្បងត្រូវប្រគល់ប្រាក់ ៥០០ ដុល្លារគ្រីបតូ មកឱ្យបុគ្គលិកអនឡាញស្គេម ហើយឈានចូលការវិនិយោគដែលមានប្រាក់ខ្លួនឯង ជាមួយប្រាក់ចំណេញដែលខ្លួនមានពីការវិនិយោគសាកល្បង ៥០០ ដុល្លារគ្រីបតូ។
អនុក្រុមលេងវិនិយោគដោយប្រាក់ខ្លួនឯង ដាក់ប្រាក់ ហើយមានផលចំណេញ ដែលបុគ្គលិកអនឡាញស្គេមណែនាំឱ្យដាក់ប្រាក់ឃើញថា ចំណេញ – ពេលណែនាំកុំឱ្យដាក់ប្រាក់ បន្ទាប់មកអាត្រាហ៊ុនគ្រីបតូធ្លាក់ចុះមែន រហូតដល់ជនរងគ្រោះឃើញថា ស្តាប់តាម ១០ ដង ចំណេញ ១០ ដង – អ្នកខ្លះក៏ដាក់ដល់ ៣ ដង រហូតជាង ២០ ម៉ឺន អនុក្រុមនេះវិភាគថា ដល់ពេលសម្លាប់ជ្រូកហើយ វាក៏ទាមទារឱ្យបង់ពន្ធលើប្រាក់ដែលជនរងគ្រោះបានវិនិយោគ និងទទួលបានចំណេញ (ដូចជាការវិនិយោគអស់ ២០ ម៉ឺន វាឱ្យបង់ពន្ធ ២ ម៉ឺន) ពេលជនរងគ្រោះព្រមបង់ពន្ធ វាចាប់ប្លុកចោល យកប្រាក់ ២០ ម៉ឺន និងប្រាក់ពន្ធនោះតែម្តង។ ប្រសិនបើជនរងគ្រោះមិនព្រមបង់ពន្ធទេ បុគ្គលិកអនឡាញស្គេមនោះក៏ប្លុកយកប្រាក់ ២០ ម៉ឺននោះតែម្តង ហើយចប់។រីឯក្រុមអនឡាញស្គេមមានការភូតកុហកស្ទាត់ជំនាញអំពីនីតិវិធីបោកប្រាស់ និងមានវិធីឆែកមើល វាយតម្លៃជនរងគ្រោះតាមដំណាក់កាលនីមួយៗ ដើម្បីឱ្យដឹងថា ជនណាងាយរងគ្រោះ ដើម្បីវាតាមឱ្យស្អិត ជនណាមិនងាយរងគ្រោះ មិនត្រូវបន្តចំណាយពេលជាមួយ។ ក្រុមនោះមានអត្ថបទណែនាំលួងលោមឆបោកជាភាសាចិន ហើយបកប្រែជាភាសាអង់គ្លេស – អាល្លឺម៉ង់ – វៀតណាម – ដើម្បីឱ្យបុគ្គលិកវាម្នាក់ៗចេះទាក់ទងជនរងគ្រោះ ទាំងជនរងគ្រោះនៅមានឋានៈជា Friend រហូតដល់ឋានៈជាសត្វជ្រូកដែលត្រូវគេកាប់។អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច