ព័ត៌មាន
ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានប្រគល់ធុងសំរាម ចំនួន ១២៩០ធុង ជូនដល់តំណាងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្នុងការចូលរួមលើកកម្ពស់ភាពស្អាត សុខុមាលភាពសាធារណៈ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
កិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ មិនត្រឹមតែជួយកែលម្អសោភ័ណភាព និងបរិស្ថាននៅក្នុងពន្ធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងដល់ការថែទាំសុខភាពរបស់មន្ត្រីអនុរក្ស និងជនជាប់ឃុំផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ជាមួយនឹងការបង្កើនគម្របបៃតងឱ្យបានច្រើន។
អនុលោមតាមយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ផ្តោតលើសរសរស្តម្ភចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ថែលផ្តោតលើការកាត់បន្ថយ ការបំពុល ការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការធានាចីរភាពបរិស្ថាន។
ក្នុងការជំរុញភាពស្អាត ក្រសួងបរិស្ថាន បានផ្តល់ធុងដាក់សំរាមសម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាព ជនភៀសសឹក សរុប ៤១ ៥៧២ធុង។
តាមការគ្រោងទុក ក្រសួងបរិស្ថាន នឹងផ្តល់ជូនធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស សរុប ចំនួន ៥៥ ៥០០ធុង និងសម្រាប់ប្រើប្រាស់ក្នុងការទុកដាក់ សំរាមឱ្យបានត្រឹមត្រូវ ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះ ទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ដែលផ្តល់តម្លៃសេដ្ឋកិច្ចបន្ថែមទៀត៕








-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច