ព័ត៌មាន
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ត្រៀមប្រមូលផ្តុំអ្នកពាក់ព័ន្ធជាង ២៥,០០០នាក់ និងស្តង់ពិព័រណ៍ជាង ៤០០
ភ្នំពេញ៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយរំពឹងថា នឹងប្រមូលផ្តុំអ្នកចូលរួមប្រមាណ ២៥,០០០នាក់ កសិករជាង ២,០០០នាក់ និងស្តង់ពិព័រណ៍ជាង ៤០០ ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារកម្ពុជា។
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១ ខែតុលានេះថា ព្រឹត្តិការណ៍ CAFE26 ដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។ ព្រឹត្តិការណ៍ CAFE26 នឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការ វិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បន្តទៀតថា CAFE26 នឹងរួមបញ្ចូល វេទិកាវិនិយោគកសិកម្មរយៈពេលពីរថ្ងៃ នៅថ្ងៃទី២៣-២៤ ខែតុលា វេទិកា នវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម នៅថ្ងៃទី២៥ ខែតុលា និង ពិព័រណ៍កសិកម្មរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា។ ព្រឹត្តិការណ៍នេះរំពឹងថានឹងមាន ស្តង់ពិព័រណ៍ជាង ៤០០កន្លែង អ្នកចូលរួមទស្សនាប្រមាណ ២៥ ០០០នាក់ និងកសិករជាង ២ ០០០នាក់។ ព្រឹត្តិការណ៍ CAFE26 រៀបចំឡើងមិនមែនគ្រាន់តែជាវេទិកាសម្រាប់ការពិភាក្សា ឬជាកន្លែងតាំងបង្ហាញ ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែជាថ្នាលសម្រាប់តភ្ជាប់ ការវិនិយោគ អាជីវកម្ម បច្ចេកវិទ្យា ទីផ្សារ និងភាពជាដៃគូ។
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា គឺជាព្រឹត្តិការណ៍ក្នុងវិស័យកសិស្បៀងអាហារដែលមានទំហំ និងវិសាល ភាពធំបំផុតមួយនៅព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈពិសេសរបស់ CAFE គឺការប្រមូលផ្តុំគ្រប់តួអង្គទាំងអស់ក្នុង ប្រព័ន្ធអេកូឡូស៊ីកសិស្បៀងអាហារទាំងមូលមកជួបជុំគ្នានៅលើផ្ទាលតែមួយ។ CAFE រួមបញ្ចូល កិច្ចសន្ទនាគោល នយោបាយ ការជំរុញវិនិយោគ ការផ្គូផ្គងអាជីវកម្ម ការបង្ហាញ និងសាកល្បងបច្ចេកវិទ្យា ការផ្លាស់ប្តូរចំណេះដឹង និង ពិព័រណ៍កសិកម្មទ្រង់ទ្រាយធំ ដើម្បីឱ្យអ្នកចូលរួមពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងការតភ្ជាប់ទំនាក់ទំនងដោយ ផ្ទាល់ ក៏ដូចជា ស្វែងរកដំណោះស្រាយ និងបង្កើតភាពជាដៃគអាជីវកម្ម និងវិនិយោគជាក់ស្តែង៕អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច