ព័ត៌មាន
សម្ដេចធិបតី៖ រដ្ឋាភិបាលគ្រោងចំណាយ ៦លានដុល្លារបំពាក់អំពូលសូឡានៅរាជធានី-ខេត្តចំនួន១៣
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគម្រោងជំហានទី១ ពង្រីកទៅតាមបណ្ដារាជធានី-ខេត្តចំនួន ១៣ មានចម្ងាយប្រមាណ ១២០០ គីឡូម៉ែត្រ ដោយបំពាក់អំពូលដើរដោយពន្លឺព្រះអាទិត្យ (សូឡា) និងគ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិកនៅក្នុងជំហានទីមួយនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការប្រមាណ ៦ លានដុល្លារ ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ដាក់ពង្រាយនៅតាមបណ្ដារាជធានី-ខេត្តចំនួន ១៣ ដើម្បីលើកកម្ពស់សោភណភាពផ្លូវ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍។ គម្រោងពង្រីកការដំឡើងអំពូលសូឡាឡើងដល់ ១៣ រាជធានី-ខេត្ត ចម្ងាយប្រមាណ ១២០០ គីឡូម៉ែត្រ នៅទូទាំងប្រទេស ចំណាយថវិកាប្រមាណ ៦ លានដុល្លារ។
បើតាមប្រសាសន៍សម្ដេចធិបតី រាជធានី-ខេត្ត ដែលត្រូវដំឡើងអំពូឡសូឡានោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ស្ពឺ តាកែវ ខេត្តព្រះសីហនុ កោះកុង ខេត្តកំពត និងខេត្តកែប។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគាំទ្រនូវការអនុវត្តគម្រោងនេះ ហើយស្នើឱ្យពង្រីករហូតដល់ ២៥ រាជធានីខេត្ត ជាពិសេសផ្លូវធំៗ ផ្លូវជាតិសំខាន់ៗរបស់កម្ពុជា ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។
បើតាម យោងតាមរបាយការណ៍ផ្លូវការចុងក្រោយពីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានឱ្យដឹងថា បច្ចុប្បន្នការប្រើប្រាស់ និងសមត្ថភាពដំឡើងអគ្គិសនីពីប្រភពថាមពលកកើតឡើងវិញ (ថាមពលស្អាត) នៅកម្ពុជាបានកើនឡើងដល់ជាង ៦៣ ភាគរយ (៦៣,២៣%) នៃប្រភពថាមពលសរុបក្នុងប្រទេស។ គិតត្រឹមដើមឆ្នាំ ២០២៦ ថាមពលកកើតឡើងវិញបានចូលរួមចំណែកក្នុងបណ្ដាញជាតិប្រមាណ ៣ ៣២៥ មេហ្គាវ៉ាត់ នៃអនុភាពដំឡើងសរុបជិត ៦ ០០០ មេហ្គាវ៉ាត់៕









-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច