ព័ត៌មាន
ពេលវេលានៃការបំពេញកាតព្វកិច្ចយោធាបានចាប់ផ្ដើម យុវជនជាច្រើនបាននាំគ្នាទៅដាក់ពាក្យ
គណៈកម្មាធិការកាតព្វកិច្ចយោធា បានចាប់ផ្តើមផ្តល់ពាក្យជូនយុវជនដែលគ្រប់អាយុត្រូវបំពេញកាតព្វកិច្ចយោធា តាមច្បាប់ដែលបានកំណត់ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។

នៅព្រឹកថ្ងៃដំបូង នៃការផ្តល់ពាក្យនេះ នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំការផ្តល់ពាក្យជូនប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។
ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថតាមមូលដ្ឋានទាំងអស់ បានត្រៀមលក្ខណៈពេញលេញ សម្រាប់ការទទួល ការប្រឹក្សាសួរនាំព័ត៌មាន និងការផ្តល់ពាក្យជូនយុវជន យុវនារី ដែលគ្រប់អាយុ ប្រកបដោយភាពទទួលខុសត្រូវ និងស្និទ្ធស្នាល ដើម្បីអាចឲ្យយុវជន យុវនារី យកពាក្យទៅបំពេញឲ្យបានត្រឹមត្រូវ ជៀសវៀងការខុសឆ្គង ឬកង្វះឯកសារជាដើម។
ក្រុមយុវនារីស្ម័គ្រចិត្ត ដែលបានទៅទទួលពាក្យ បង្ហាញក្តីពេញចិត្ត ចូលរួមដោយមិនងាករ៉េ ជាមួយការបំពេញកាតព្វកិច្ចយោធា ដោយពួកគាត់យល់ថា នេះជាការបើកឱកាសសម្រាប់ពួកគាត់ អាចរួមចំណែកជាមួយបុព្វហេតុការពារប្រទេសជាតិ ក្នុងករណីកើតមានអំពើឈ្លានពានពីសំណាក់រដ្ឋបរទេសណាមួយមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ។
ស្ត្រីជាម្តាយរបស់យុវតីស្ម័គ្រ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតច្បាប់កាតព្វកិច្ចយោធាឡើងមក អាចជួយបណ្តុះស្មារតីរបស់ក្មេងៗជំនាន់ក្រោយ ឲ្យមានទឹកចិត្តស្រលាញ់ទឹកដី និងចង់ការពារប្រទេសជាតិរបស់ខ្លួនពីខ្មាំងសត្រូវឈ្លានពាន ។
គួរបញ្ជាក់ថា ការផ្តល់ពាក្យសម្រាប់ការចូលបំពេញកាតព្វកិច្ចយោធា គឺធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ ទាំងពេលព្រឹក និងពេលថ្ងៃ ដោយពុំគិតថ្ងៃអាទិត្យនោះឡើយ៕ អត្ថបទ៖ លីហេង











-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច