Connect with us

ព័ត៌មាន

សម្ដេចធិបតី អំពាវនាវដល់គ្រប់បក្សនយោបាយ និងនិន្នាការ កុំបំបាក់ទឹកចិត្តកងទ័ព ខណៈទ័ពជារបស់ជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់គ្រប់បក្សនយោបាយ និងនិន្នាការ សូមកុំបំបាក់ទឹកចិត្តកងទ័ព ខណៈទ័ពជារបស់ជាតិ និងជាអ្នកការពារទឹកដីរបស់ជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា «ខ្ញុំសូមបក្សណាក៏ដោយ និន្នាការណាក៏ដោយ, ទ័ពជារបស់ជាតិ ជាអ្នកការពារទឹកដីរបស់ជាតិ, បើមិនស្រឡាញ់រដ្ឋាភិបាល មិនស្រឡាញ់គណបក្សប្រជាជន វ៉ៃអីផ្សេងទៅ កុំវ៉ៃទឹកចិត្តកងទ័ព។

ទាក់ទងករណីក្រុមជ្រុលនិយមបង្កើតរឿងបង្ហោះទាហានហូបបាយជាមួយអំបិលបុកម្ទេស, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំឱ្យបងប្អូនយោធិន ឬកងកម្លាំងប្រដាប់អាវុធណា ដែលហូបបាយប្រចាំថ្ងៃជាមួយអំបិលបុកម្ទេសនៅជួរមុខ ឬនៅកន្លែងណាក៏ដោយ សូមប្រាប់មកសម្ដេច ដាក់សារមកសម្ដេច។ ខណៈគ្រប់សំណើរពីសមរភូមិមុខ គ្រប់សំណើរទាំងអស់គឺសម្ដេចចុះហត្ថលេខាឱ្យភ្លាមដោយមិនចាំបាច់រង់ចាំឆ្លងក្រសួងសេដ្ឋកិច្ចនោះទេ។

 

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia