ព័ត៌មាន
រដ្ឋមន្ត្រីណែនាំមន្ត្រីសង្គមកិច្ចសហការបង្កើនកិច្ចគាំពារសង្គម និងផ្តល់បណ្ឌសមធម៌ជូនមនុស្សចាស់
នៅក្នុងឱកាសប្រារព្ធខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១ តុលា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំមន្ទីរសង្គមកិច្ចនៅតាមរាជធានីខេត្ត បង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាននានាទៀត ផ្តោតការបង្កើនកិច្ចគាំពារសង្គមជូនមនុស្សចាស់ លើកកម្ពស់សុខុមាលភាព ការថែទាំសុខភាពមនុស្សចាស់ឲ្យបានល្អប្រសើរ តាមរយៈជំរុញការផ្តល់បណ្ណមូលនីធិសមធម៌ និងជំនួយសង្គមផ្សេងៗទៀត។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ចជាសេនាធិការ បានកំពុងអនុវត្តយ៉ាងសកម្ម ផ្តោតការទ្រទ្រង់មនុស្សចាស់ ជរា ព្យាធិ មនុស្សចាស់មានពិការភាព ក្រីក្រ គ្មានទីពឹង ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សចាស់ ឆ្នាំ២០១៧ ឆ្នាំ២០៣០ ជាពិសេសជំរុញការរៀបចំការដាក់ពាក្យស្នើសុំបណ្ណមូលនីធីសមធម៌ និងការជំរុញឲ្យមនុស្សចាស់នានានោះ ងាយស្រួលទទួលបានបណ្ណសមធម៌ ដើម្បីរួមចំណែកជំរុញលើកកម្ពស់ការថែទាំសុខភាពរបស់ដោយមិនមានការគិតថ្លៃ និងការទទួលបានអត្ថប្រយោជន៍នានាទៀតពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល។
ឯកឧត្តម បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ មានមនុស្សវ័យចាស់អាយុ៦០ឆ្នាំឡើង ចំនួនជាង ៤៣ម៉ឺននាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នានាទៀតពីរាជរដ្ឋាភិបាល។
នៅក្នុងឱកាស មនុស្សចាស់មកពីតាមបណ្តារាជធានីខេត្ត បានសម្តែងការអរគុណខ្លាំងចំពោះប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងអង្គការជាតិ អន្តរជាតិដៃគូនានាទៀត ដែលបានអនុវត្តកម្មវិធីគាំពារសង្គម សម្រាប់មនុស្សចាស់ ផ្តល់ភាពកក់ក្តៅជូនមនុស្សចាស់ ជរា ព្យាធិ មនុស្សចាស់មានពិការភាព ក្រីក្រ គ្មានទីពឹង បានល្អប្រសើរ មិនទុកមនុស្សចាស់ឲ្យនៅឯកការ ហើយតាមរយៈការទទួលបានបទពិសោធន៍ល្អៗជាច្រើននេះ មនុស្សចាស់នានានោះ ក៏បានអំពាវនាវយុវជនជំនាន់ក្រោយៗ បង្កើនកិច្ចខំប្រឹងរៀនសូត្រ ចៀសវាងប្រើប្រាស់គ្រឿងញៀន និងបង្កើនកិច្ចខំប្រឹងប្រែងការពារសុខសន្តិភាព សមិទ្ធផលនានាទៀតរបស់រាជរដ្ឋាភិបាល និងបង្កើនការសាងសង់ថ្មីឲ្យបានច្រើនថែមទៀត។
សូមបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១ តុលា ត្រូវបានប្រារព្ធក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ និងបង្ហាញតួនាទីដ៏មានសារសំខាន់របស់មនុស្សចាស់ និងបុព្វការីជននៅក្នុងសង្គមសង្គមជាតិ ដែលជាអ្នកបង្កើតធនធានមនុស្សដ៏មានសារប្រយោជន៍ ផ្តល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណីសាសនា ទំនៀមទំលាប់ បន្សល់ទុកនូវកេរដំណែលដ៏ល្អផូផង់ និងបទពិសោធន៍ដ៏ច្រើនឥតគណនារបស់មនុស្សជំនាន់ក្រោយៗ៕ អត្ថបទ ស៊ុម សុខជា








-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច