ព័ត៌មាន
នាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ថ្លែងអំណរគុណសម្តេចតេជោប្រធានព្រឹទ្ធសភា ដែលបានផ្តល់អគារសិក្សា១ខ្នង អគារទីចាត់ការ របងខ្លោងទ្វា និងបន្ទប់ទឹក ដល់សាលាបឋមសិក្សាអន្លង់អក
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ នាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តល់អគារសិក្សា១ខ្នង អគារទីចាត់ការ របងខ្លោងទ្វា និងបន្ទប់ទឹក ដល់សាលាបឋមសិក្សាអន្លង់អក ស្ថិតក្នុងភូមិអន្លង់អក ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ ពួកគាត់បានថ្លែងអំណរគុណបែបនេះ ក្នុងពេលឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមរាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគីរី ប្រធានក្រុមប្រឹក្សាខេត្ត តំណាងរាស្ត្រ បានអញ្ជើញចុះពិនិត្យការសាងសង់អគារទាំងនោះ។

នាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស បានថ្លែងថា៖ ដោយសារការមើលឃើញពីភាពលំបាកក្នុងការរៀនសូត្ររបស់សិស្សានុសិស្សនៃសាលាបឋមសិក្សាអន្លង់អក ដែលកំពុងរៀននៅក្នុងរោងចាស់មួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តល់អគារសិក្សា១ខ្នង អគារទីចាត់ការ របងខ្លោងទ្វា និងបន្ទប់ទឹក ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាអន្លង់អក តាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ធ្វើអោយសិស្សនុសិស្ស ប្រជាពលរដ្ឋជាអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ នាយកសាលាមានក្តីរំភើបឥតឧបមា។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា៖ មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់លើវិស័យអប់រំ ការកសាងធនធានមនុស្ស។ ដូច្នេះមនុស្សយើងដើម្បីមានសមត្ថភាព ក្នុងការប្រកួតប្រជែងលើចំណេះដឹងនេះ ត្រូវចាប់ផ្ដើមពីការសិក្សាថ្នាក់មូលដ្ឋានឡើងទៅ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានខិតខំកសាងសាលារៀន យ៉ាងច្រើននៅក្នុងទូទាំងប្រទេស ដូចជាអ្វី ដែលយើងកំពុងបានឃើញនេះ ។ អគារសិក្សា១ខ្នង អគារទីចាត់ការ១ខ្នង របងព័ទ្ធជុំវិញ ខ្លោងទ្វា និងបន្ទប់ទឹក ត្រូវបាន និងកំពុងសាងសង់ជូនចៅៗ និងក្មួយៗជាលោកគ្រូអ្នកគ្រូក្នុងសាលាបឋមសិក្សាអន្លង់នេះ អាចប្រើរយៈពេលប្រមាណជា៨ខែ ទើបសាងសង់រួចជាស្ថាពរ ហើយសាលានេះ គឺជាការកសាងធនធានមនុស្ស ចាប់ផ្ដើមពីថ្នាក់មូលដ្ឋាន នឹងធ្វើឲ្យកូនចៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះបានរៀនសូត្រ ឈានឡើងទៅរកកម្រិតថ្នាក់ឧត្តមសិក្សា បន្តយកការសិក្សាដែលមានកម្រិតជំនាញ ហើយក្រោយបញ្ចប់ការសិក្សាកម្រិតជំនាញ និងឈានឆ្ពោះទៅកាន់ទីផ្សារការងារ ដោយអ្នកខ្លះបន្តចូលទៅធ្វើការនៅវិស័យឯកជន ដើម្បីបានប្រាក់ខែ និងអ្នកខ្លះទៀតប្រលងចូលជាមន្ត្រីរាជការ ដោយពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួន៕ កាំង ហុងវាស្នា











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧