Connect with us

ព័ត៌មាន

វីរៈកងទ័ពសមរភូមិមុខប្រចាំទិសបឹងក្រកួន ទទួលអំណោយគ្រឿងឧបភោគ-បរិភោគពីសប្បុរសជន ក្នុងឱកាសពិធីបុណ្សកាន់បិណ្ឌ

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមការងារមូលនិធិ វី អាយ វ័ន ធីម បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដើម្បីចែកជូនដល់វីរៈកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ១៤ ប្រចាំទិសទី២ និងនគរបាលវរៈសេនាតូចការពារព្រំដែនកោគ៨០៧ សមរភូមិមុខ តំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ ក្នុងឱកាសពិធីបុណ្សកាន់បិណ្ឌនេះ។

ជួសមុខឲ្យកងកម្លាំងឈរជើងឈរជួរមុខតំបន់បឹងត្រកួនលោកឧត្តមសេនីយន៍ត្រី ឆែម ជីវង្ស មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១៤ ប្រចាំទិសបឹងត្រកួន បានសម្តែងនូវអរគុណចំពោះក្រុមការងារមូលនិធី វី អាយ វ័ន ធីម ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកផ្តល់អំណោយផ្ទាល់ដល់កងកម្លាំងជាគ្រឿងឧបភោគបរិភោគដល់ កម្លាំងជួរមុខនាពេលនេះ។

លោកឧត្តមសេនីយ៍ត្រីបន្តថា ក្នុងនាមកងកម្លាំងនិងខិតខំបំពេញរាល់កិច្ចការពារប្រទេសជាតិឲ្យបានគង់វង្ស និងហ៊ានពលីបូជានូវសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិ គ្រប់ពេលវេលាពីសត្រូវឈ្លានពាននៅគ្រប់កាលះទេស ។

ជាមួយគ្នានោះដែរលោក កែវ ស៊ាងលី ប្រធានមូលនិធិ វី អាយ វ័ន ធីម បានសម្តែងនូវការដឹងគុណចំពោះបងៗវីរៈកងទ័ព និងវរនគរបាលព្រំដែនទាំងអស់ដែលជានិច្ចកាលបានលះបង់ និងហ៊ានពុះពារនូវសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិនៃយើង សុខចិត្តចាកឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារជាតិមាតុភូមិ ដើម្បីប្រចាំងចំពោះការឈ្លានពានរបស់សម្រូវ។

លោកបន្តថា គុណបំណាច់ដ៏ធំធេងនេះក្នុងនាមក្រុមការងារមូលនិធិ វី អាយ វ័ន ធីម បានសំម្តែងការកោតសរសើរខ្ពស់ចំពោះវីរភាពដ៏អង្គអាចក្លាហ៊ានរបស់បងៗវីរៈកងទ័ព កងនគរបាល ដែលកំពុងឈរជើងនៅសមរភូមិមុខនាពេលនេះ បើទោះបីជាបងៗមានការរវល់យ៉ាងក្តីក៏បងៗមិនដែលឃ្លាតឆ្ងាយពីសមភូមិនោះដែរ។កត្ដាទាំងនេះ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតក្នុងនាមស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ដើម្បីជាការសាមគ្គីគ្នាឲ្យបានល្អនិងរឹងមាំក្នុងការផ្គត់ផ្គង់បន្តរបស់បងប្អូនសមរភូមិក្រោយជួយដល់សមរភូមិមុខនោះ។

យ៉ាងណាម៉ិញ ស្រៀងអាហារដែលក្រុមការងារមូលនិធិ វី អាយ វ័ន ធីម ប្រគល់ជូនពេលរួមមាន៖ ថ្នាំពេទ្យ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអីវ អង្ករ សាប៊ូ ទុយោទឹក មី ថ្នាំដុសធ្មេញ ធុកមូស ត្រីខកំប៉ុង និងសម្ភារប្រើប្រាស់មួយចំនួនជាច្រើនមុខទៀត ។ឃិនសារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia