Connect with us

ព័ត៌មាន

សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង នៅចំនុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។

ក្រសួងបានឱ្យដឹងថា មន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានុរក្ស មន្រ្តីប៉ុស្តិ៍នគបាលសែនមនោរម្យ លោកមេភូមិ សមាជិកសហគមន៍ចុងរ៉ាង និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ បានជួយសង្គ្រោះសត្វដំរីព្រៃចំនួន០២ក្បាល ក្នុងនោះញីចំនួន០១ក្បាល ឱ្យរួចផុតចេញពីស្រះទឹកមួយកន្លែងចូលព្រៃវិញ ដោយជោគជ័យ នៅចំនុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រសួងបរិស្ថានបញ្ជាក់ថា ប្រតិបត្តិការជួយសង្រ្គោះនេះប្រើកម្លាំងជីកដោយដៃអស់រយៈពេលជាង៤ម៉ោង ដើម្បីជួយសង្គ្រោះ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia