ព័ត៌មាន
អ្នករាយការណ៍ពិសេស UN កោតសរសើរចំពោះការចូលរួមរបស់កម្ពុជាលើបញ្ហាសិទ្ធិមនុស្ស និងការអនុញ្ញាតដោយគ្មានរឹតបន្តឹង អំឡុងបេសកកម្មស្វែងរកការពិត
ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយតម្លាភាព បើកចំហ និងស្ថាបនា ព្រមទាំងកិច្ចសន្ទនាកម្រិតខ្ពស់ ក្នុងអំឡុងពេលបេសកកម្មផ្លូវការរបស់លោក ដើម្បីស្វែងរកការពិតនៅក្នុងប្រទេសនេះ។ នេះបើយោងតាមរបាយការណ៍របស់ លោក Thom H. Andrews ដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។

នៅក្នុងរបាយការណ៍ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN អ្នករាយការណ៍ពិសេសរូបនេះបានលើកឡើងថា លោកមានអារម្មណ៍ពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមប្រកបដោយភាពស្មោះត្រង់របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា។
លោក Andrews បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់កម្ពុជាមកពីក្រសួងនានា បានផ្តល់ការបកស្រាយយ៉ាងទូលំទូលាយ និងសម្របសម្រួលកិច្ចសន្ទនា ស្ដីពីបញ្ហាជាតិស្មុគស្មាញជាច្រើន។
អ្នករាយការណ៍ពិសេសរូបនេះបានជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល រួមមាននាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីក្នុងជួរគណៈរដ្ឋមន្ត្រីជាច្រើនរូប ដែលបានស្វាគមន៍ការផ្លាស់ប្តូរយោបល់ប្រកបដោយស្ថាបនា ជុំវិញបញ្ហាសង្គមសេដ្ឋកិច្ច និងអភិបាលកិច្ចសំខាន់ៗ។
អំឡុងដំណើរទស្សនកិច្ចនេះ អាជ្ញាធរកម្ពុជាបានផ្តល់សិទ្ធិចូលដោយគ្មានការរឹតបន្តឹងដល់ប្រេសិត UN ទៅកាន់មណ្ឌលឃុំឃាំង ជំរំបម្លា់លំនៅតាមព្រំដែន និងសហគមន៍ក្នុងតំបន់ដែលរងផលប៉ះពាល់។
លោក Andrews បានបន្ថែមថា លោកត្រូវបានអនុញ្ញាតឱ្យជួបពិភាក្សាដោយសេរី និងគ្មានការរឹតបន្តឹងជាមួយតំណាងសង្គមស៊ីវិល អ្នកសារព័ត៌មាន មេដឹកនាំសហគមន៍មូលដ្ឋាន និងបុគ្គលដែលមានសំឡេងឯករាជ្យ ពេញមួយការធ្វើដំណើររបស់លោក ក្នុងប្រទេសនេះ។
របាយការណ៍របស់ UN បានកត់សម្គាល់ថា ការណ៍ដែលកិច្ចប្រជុំទាំងនេះ ត្រូវបានធ្វើឡើងដោយសេរី និងគ្មានការរឹតបន្តឹងនេះ បានបង្ហាញពីភាពបើកចំហរបស់រដ្ឋាភិបាល និងឆន្ទៈក្នុងការចូលរួមដោះស្រាយបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន។
មន្ត្រីនានាបានធ្វើសេចក្ដីរាយការណ៍ជូនអ្នករាយការណ៍ពិសេស ស្ដីពីវឌ្ឍនភាពដ៏សំខាន់ដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ វឌ្ឍនភាពនេះត្រូវបានបង្ហាញតាមរយៈការកាត់បន្ថយយ៉ាងខ្លាំង ចំពោះភាពក្រីក្រ និងអត្រាមរណភាពកុមារ ព្រមទាំងការកែលម្អយ៉ាងគួរឱ្យកត់សម្គាល់ លើអាយុសង្ឃឹមរស់ ការចុះឈ្មោះចូលរៀន ក៏ដូចជាការទទួលបានអគ្គិសនី ទឹក និងសេវាអនាម័យ។
កម្រិតនៃកិច្ចសហប្រតិបត្តិការសកម្មនេះ បង្ហាញឱ្យឃើញពីការបន្តការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះយន្តការអន្តរជាតិ និងកិច្ចសន្ទនាទ្វេភាគីប្រកបដោយការស្ថាបនា ដែលមានគោលបំណងពង្រឹងអភិបាលកិច្ច និងការការពារសិទ្ធិមនុស្ស៕ ដោយ៖ វ៉ាន់ ស្រីទាវ

-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ