Connect with us

ព័ត៌មាន

សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជិវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ

ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជិវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ។

សម្ដេច​តេជោ មានប្រសាសន៍ថា ថ្ងៃនេះ សម្ដេច​បានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឈឃ្លាថា «បរាជ័យនៅក្នុងសាលាប្រសើរជាងបរាជ័យនៅក្នុងជិវិត» ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-និស្សិត។

សម្ដេច​តេជោមានប្រសាសន៍ថា​៖«សម្រាប់ខ្ញុំយល់ថា ពាក្យមួយឃ្លានេះ មិនគ្រាន់តែជាពាក្យនិយាយឲ្យរួចពីមាត់នោះទេ តែជាពាក្យណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល»។

សម្ដេច​តេជោថ្លែង​ថា​៖«ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែងតែពាក្យមួយឃ្លានេះ ខ្ញុំចាត់ទុកថាជាពាក្យស្លោកដែលមានតម្លៃ​មិនសាបសូន្យ «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជិវិត»។

សូមជម្រាបថា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានលើកឡើងថា «បរាជ័យនៅក្នុងការសិក្សា ប្រសើរជាងបរាជ័យនៅក្នុងជីវិត រៀននៅក្នុងសាលាក៏ជាមេរៀននៅក្នុងជីវិត» គឺជាការដាស់តឿន និងផ្ដល់កម្លាំងចិត្តយ៉ាងជ្រាលជ្រៅដល់សិស្ស-និស្សិតកម្ពុជា។

សម្ដេច​ធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia