ព័ត៌មាន
ព្រះសង្ឃវត្តបទុមវតី ចែកបបរដល់ពលរដ្ឋកំពុងស្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ក្នុងថ្ងៃកាន់បិណ្ឌ៦
ស្ថិតក្នុងថ្ងៃកាន់បិណ្ឌ៦ ត្រូវនឹងថ្ងៃទី០២ខែតុលា ឆ្នាំ២០២៦ ព្រះសង្ឃគង់នៅវត្តបទុមវតីរាជវរារាម បានយកបបរចែកជូនប្រជាពលរដ្ឋកំពុងស្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ក្រោយព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ព្រះតេជគុណ សាន ភារ៉េត មេកុដិ លេខ២៣ នៃវត្តបទុមវតីរាជវរារាម មានសង្ឃដីកាប្រាប់BTVថា កាចែកបបរជូនប្រជាពលរដ្ឋស្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផាទី២ គឺធ្វើឡើងជារៀងរាល់ព្រឹក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលមានរយៈពេល១៥ថ្ងៃ។ ហើយការផ្តល់ទានជាបបរនេះ ទទួលបានពីពុទ្ធបរិស័ទជាម្ចាស់វេន និងព្រះចៅអធិការវត្តបទុមវតី បានស្នើដល់ចុងភៅរក្សាទុកបបរមួយខ្ទះជារៀងរាល់ព្រឹក។ ព្រះតេជគុណ សាន ភារ៉េត មានសង្ឃដីកាបន្តថា ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រសិនបើវត្តនៅសល់ស្បៀង អាហារ និងរបស់របរមួយចំនួនទៀតអាចប្រើប្រាស់បាន នឹងយកទៅបែងចែកផ្តល់ជាអំណោយដល់ស្ថាប័នផ្សេងៗទៀតដូចជា៖ កាកបាទក្រហម និងពន្ធនាគារជាដើម។
ប្រជាពលរដ្ឋមកទទួលបបរបានលើកឡើងថា បបរទទួលបាននៅពេលនេះ មានរសជាតិឆ្ងាញ់ និងរួមចំណែកកាត់បន្ថយការចំណាយបានមួយកំរិតលើការហូបចុកក្នុងពេលស្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផាទី២។ពលរដ្ឋទាំងនោះបន្តថា ក្រៅពីទទួលបានបបរពីព្រះសង្ឃនៅវត្តបទុមវតី នៅពេលថ្ងៃ និងល្ងាចនេះ មានសប្បុរសជនមួយចំនួន បាននាំគ្នាចែកបាយម្ហូបផងដែរ។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រះសង្ឃ និងពុទ្ធបរិស័ទ តែងតែធ្វើបុណ្យទានដល់ប្រជាពលរដ្ឋមានការខ្វះខាត ឬជួបការលំបាកផ្សេងៗ។ សកម្មភាពមនុស្សធម៌ និងការចែករំលែកនេះ គឺជាប្រពៃណីដ៏ល្អផូរផង់របស់សង្គមជាតិខ្មែរ ៕
អត្ថបទ៖ ទូច សោភ័ណ












-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ