ព័ត៌មាន
មេដឹកនាំសហភាពសិទ្ធិកម្មករកម្ពុជា អំពាវនាវទៅដល់កម្មករកុំជឿតាមការញុះញង់ពីក្រុមណាមួយ
មេដឹកនាំសហភាពសិទ្ធិកម្មករកម្ពុជាបានអំពាវនាវទៅដល់កម្មករ និយោជិតទាំអស់ កុំជឿតាមការញុះញង់ពីក្រុមណាមួយនៅក្នុងស្រុក និងក្រុមជ្រុលនិយមមួយចំនួននៅក្រៅប្រទេសដែលបានលើកឡើងគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានទឡ្ហីករណ៍គ្រប់គ្រាន់ ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកម្មករ និយោជិត។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជាបានអំពាវនាវទៅដល់កម្មករ និយោជិតទាំអស់ខិតខំប្រឹងធ្វើការបន្ថែមទៀត ពីព្រោះបច្ចុប្បន្ននេះស្ថានភាពពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា គឺមានបញ្ហាប្រឈម គឺមានតែការចូលរួមចំណែកខិតខំប្រឹងធ្វើការដើម្បីទទួលបាននៅផលិតភាព ក៏ដូចជាគុណភាព។ ហើយសូមឲ្យពិចារណាដោយយកចិត្តទុកដាក់ខ្ពស់ជៀសវាងកុំឲ្យមានការញុះញង់ពីក្រុមណាមួយផ្សេង ដែលយកលទ្ធផល ឬការស្រាវជ្រាវដែលមិនមានទឡ្ហីករណ៍ណាមួយច្បាស់លាស់ ដែលធ្វើឲ្យកម្មករ និយោជិត គឺមានការភ័ន្តច្រឡំ។ ដូច្នេះសូមឲ្យកម្មករ និយោជិត ទទួលយកនៅអ្វីដែលជាលទ្ធផលយន្តការត្រីភាគីបានសម្រេចកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមចំនួន២ដុល្លារលើតួលេខ២១០ដុល្លារ។
លោក គឹម ចាន់សំណាង បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការទទួលបានចំនួន ២ដុល្លារ ក៏ដូចជាលទ្ធផលយន្តការត្រីភាគី គឺភាគីសហជីពយល់ឃើញថា ការដែលទទួលយកនេះ គឺដោយសារជាលទ្ធផលមួយអាចទាក់ទាញអ្នកវិនិយោគ ក៏ដូចជាបង្កើននៅការបញ្ជាទិញ បង្កើននៅការងារសម្រាប់កម្មករ និយោជិត ហើយជាពិសេសទប់ទល់នៅស្ថានភាពជាក់ស្តែងក៏ដូចជាពលករចណាកស្រុកមកពីប្រទេសថៃ គឺអាចចែករំលែកទៅដល់ពលករ ក៏ដូចជាប្រជាពលរដ្ឋដែលទើបតែគ្រប់អាយុចូលធ្វើការ។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាចំនួន២១២ដុល្លារ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ តួលេខនេះត្រូវបានកំណត់ក្រោយកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ថែមចំនួន២ដុល្លារលើតួលេខ២១០ដុល្លារ។ ក្នុងឆ្នាំ២០២៧ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានកំណើនប្រាក់ឈ្នួលគោលចំនួន ៤,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ដែលក្នុងនោះរួមមានកំណើនប្រាក់ឈ្នួលអប្បបរមាចំនួន ២ដុល្លារអាម៉េរិក, ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ២,៥ដុល្លារអាម៉េរិក។
បើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត ប្រាក់ឈ្នួលគោល ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ទទួលបានពិតប្រាកដ សម្រាប់ឆ្នាំ២០២៧ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត៕ អត្ថបទ ៖ វង្ស សុភាព

-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា