ព័ត៌មាន
ពុទ្ធបរិស័ទ បន្តប្រារព្ធពិធីកាន់បិណ្ឌវេនទី៧ ថែវប្បធម៌ប្រពៃណីសាសនា ឧទ្ទិសកុសលជូនបុព្វការីជន
ប្រជាពលរដ្ឋ បន្តនាំគ្នាទៅវត្ត ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ ដើម្បីថែរក្សាវប្បធម៌ប្រពៃណីសាសនា ឧទ្ទិសកុសលជូនបុព្វការីជន ពលរដ្ឋរងគ្រោះព្រោះសង្រ្គាមថៃឈ្លានពាន និងវីរកងទ័ព ដែលតស៊ូការពារជាតិ និងប្រជាជន។
អ្នកស្រី សា វណ្ណី ប្រជាពលរដ្ឋមកពីខេត្តរតនគិរី ដែលមកធ្វើបុណ្យ កាន់បិណ្ឌទី៧ នៅវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ថា អ្នកស្រីធ្វើដំណើរមកលេងកូន ដែលកំពុងរស់នៅភ្នំពេញ ដើម្បីធ្វើបុណ្យភ្ជុំបិណ្ឌរួមគ្នា ខណៈអ្នកស្រីបានកាន់វេនបិណ្ឌ មួយវេនរួចហើយនៅស្រុកកំណើត។ អ្នកស្រី ប្រាប់ថា ការបន្តធ្វើបុណ្យច្រើនវត្ត លើទឹកដីផ្សេងៗគ្នា ក្រៅពីឧទ្ទិសកុសលជូនបព្វការីជន ពលរដ្ឋខ្មែររងគ្រោះព្រោះសង្រ្គាមថៃឈ្លានពាន និងវីរកងទ័ពដែលពលីការពារជាតិ ក៏ដើម្បីបង្ហាញគំរូដល់យុវជន ឱ្យចូលរួមថែរក្សាវប្បធម៌ប្រពៃណី ពិធិបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌផងដែរ។
លោក លីហុង យុវជនរស់នៅរាជធានីភ្នំពេញ បានប្រាប់ថា លោកធ្វើបុណ្យក្នុងរដូវភ្ជុំបិណ្ឌនេះ បាន២វត្តហើយ។ លោកថា ការធ្វើបុណ្យនេះ គឺអនុវត្តន៍គំរូ ជីដូន ជីតា និងឪពុកម្ដាយ ដែលតែងតែធ្វើបុណ្យជុំគ្នា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ លោកប្រាប់ថា ការថែរក្សាវប្បធម៌ប្រពៃណីសំខាន់ណាស់ ពីព្រោះជាអត្តសញ្ញាណរបស់យើង។ ហើយមួយវិញទៀត ក្នុងនាមជាពុទ្ធសាសនិក លោកជឿជាក់មុតមាំថា បុណ្យដែលធ្វើនៅពេលនេះ នឹងបានដល់បព្វការីជន ដែលធ្វើមរណកាលទៅដូចដែលព្រះធម៌បានសម្ដែង។ លោកធ្វើបុណ្យនេះ ឧទ្ទិសជូនបព្វការីជន និងវីរកងទ័ពដែលតស៊ូការពារជាតិ និងបូងសួងសូមឱ្យជាតិបានសុខ។
សូមជម្រាបជូន ថា ឆ្នាំ២០២៦នេះ ពិធីបុណ្យកាន់បិណ្ឌ ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃ ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា។ ពិធិបុណ្យកាន់បិណ្ឌនេះ មិនត្រឹមតែជាការបំពេញបុណ្យកុសលតាមជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាឱកាស នៃការជួបជុំគ្នារវាងសាច់ញាតិ និងប្រជាពលរដ្ឋគ្រប់គ្រប់មជ្ឈដ្ឋាន បង្កើតជាចំណងសាមគ្គីភាពគ្រួសារ និងសង្គមជាតិយ៉ាងរឹងមាំផងដែរ៕ អត្ថបទ៖ លៀ ស៊ីណា






-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា