Connect with us

ព័ត៌មាន

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា (Digital University of Cambodia) សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រដែលកំពុងស្នាក់នៅសិក្សាក្នុងសាកលវិទ្យាល័យចំនួន ៩១៤នាក់ (ស្រី ៤៤០នាក់)។

នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់ធ្វើឱ្យប្រសើរឡើង និងសម្រួលដល់សិស្សនិស្សិតដែលកំពុងបន្តការសិក្សាក្នុងសាកលវិទ្យាល័យ។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ មកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករប្រចាំត្រីមានជូនសកលវិទ្យាល័យឌីជីថលកម្ពុជា (Digital University of Cambodia) ជាប្រចាំរហូតដល់បច្ចុប្បន្នដើម្បីរួមចំណែកក្នុងការហូបចុក ជូនដល់សិស្សនិស្សិតក្រីក្រដែលកំពុងស្នាក់នៅសិក្សាក្នុងសាកលវិទ្យាល័យចំនួន ៩១៤នាក់ (ស្រី ៤៤០នាក់)។

គួរបញ្ជាក់ថា ក្នុងមួយត្រីមាសសាកលវិទ្យាល័យឌីជីថលកម្ពុជា (Digital University of Cambodia)

ទទួលបានអង្ករចំនួន ១៥តោន។ នេះជាលើកទី ១១ហើយ ដែលសាកលវិទ្យាល័យទទួល សរុបចំនួន ១៦៥តោន ស្មើនឹង ១៦៥,០០០គីឡក្រោម។

សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជួយកាត់បន្ថយបន្ទុកចំណាយរបស់សិស្សនិស្សិតក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដ៏ធំធេងមួយ សម្រាប់ពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទៅថ្ងៃអនាគត៕អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia