ព័ត៌មាន
អ្នកនាំពាក្យ៖ ការចុះជួបសួរសុខទុក្ខ សង្គ្រោះ និងដោះស្រាយបញ្ហាជូនពលរដ្ឋជាប្រពៃណីរបស់រាជរដ្ឋាភិបាល
ឯកឧត្តម ប៉ែន បូណា អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦នេះថា ការចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ គឺជាប្រពៃណីផ្សាភ្ជាប់ រួមសុខរួមទុក្ខ និងបម្រើប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ប៉ែន បូណា បានរម្លឹកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង។ ក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា «ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល»។
សម្ដេចធិបតី បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព នៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានាដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា៖«ការចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ គឺជាប្រពៃណីផ្សាភ្ជាប់ រួមសុខរួមទុក្ខ និងបម្រើប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមន្ត្រីអាជ្ញាធរដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ»។
សូមជម្រាបថា គ្រោះជំនន់ទឹកភ្លៀងនៅកម្ពុជា ចាប់ពីខែកញ្ញា ដល់ដើមខែតុលា ឆ្នាំ២០២៦ នេះ បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន ១០ ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងប្រព័ន្ធជុំវិញនៃព្យុះស៊ូរីហ្គាអេ (Typhoon Surigae)។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានឱ្យដឹងថា គ្រោះទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបប្រមាណ ៧៣ ៩២២ គ្រួសារ និងបង្ខំឱ្យអាជ្ញាធរជម្លៀសពលរដ្ឋជាង ៦ ៣៤៤ គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដោយតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺ ខេត្តបាត់ដំបង បបន្ទាយមានជ័យ និងសៀមរាប ខណៈមកទល់ពេលនេះមានខេត្តមួយចំនួនទឹកហាក់ស្រកចុះបន្តិចហើយ៕






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ