ព័ត៌មាន
សម្ដេចធិបតី៖ ពាក្យ «អរគុណសន្តិភាព» បង្ហាញពីការដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងឡាយ
សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» គឺមានគោលបំណងបំផុសស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និងចូលរួមការពារសន្តិភាព។ ពាក្យស្លោកនេះក៏បង្ហាញពីការដឹងគុណ និងការកោតសរសើរចំពោះអតីតយុទ្ធជន និងនិវត្តទាំងឡាយ ដែលបានរួមចំណែកដ៏ធំធេងកសាងគ្រឹះដ៏រឹងមាំនៃសន្តិភាពសម្រាប់កម្ពុជា ជាប្រទេសដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាទឹកដីដែលរងទុក្ខវេទនាដ៏អាក្រក់បំផុតដោយសារកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ វិមានសន្ដិភាព។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ដោយសារផលលាភនៃសន្តិភាពទើបកម្ពុជាអាចស្តារកិតិ្តយសរបស់ខ្លួននៅលើឆាកអន្តរជាតិ និងមានទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នៅថ្ងៃនេះ។ អរគុណសន្តិភាព កម្ពុជាបានរីកចម្រើនស្ទើរតែមិនគួរឲ្យជឿ បើប្រៀបធៀបទៅនឹងអ្វីដែលអតីតយុទ្ធជន និងនិវត្តបរទេសបានជួបប្រទះនៅពេលមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាលពីមួយទសវត្សរ៍ ឬពីរទសវត្សរ៍មុន ឬមុននេះទៀត។
សម្តេចធិបតី បានបន្តថា សន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ បានអនុញ្ញាតឱ្យកម្ពុជាផ្តោតធនធានសរុបរបស់ខ្លួនលើការជំរុញការអភិវឌ្ឍជាតិ ដោយសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧% សម្រាប់រយៈពេលជាងពីរទសវត្សរ៍ មុនវិបត្តិជំងឺកូវីដ-១៩។ នៅឆ្នាំ២០១៥ កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមទាប ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។
សម្តេចធិបតី បានបញ្ជាក់ថា ដោយសារអរគុណសន្តិភាព និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ កម្ពុជាអាចកសាង និងពង្រឹងស្ថាប័នជាតិផ្សេងៗ រួមទាំងស្ថាប័នដែលទទួលខុសត្រូវលើការការពារសង្គម ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញភាពធន់របស់សង្គម នាអំឡុងពេលវិបត្តិ និងធានាការចែកចាយផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ – ជាកត្តាដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលរួមបញ្ចូលគ្នា។ កត្តាទាំងនេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបែងចែកធនធានថវិកា និងរចនាសម្ព័ន្ធជាប្រព័ន្ធ ដើម្បីយកចិត្តទុកដាក់ និងគាំទ្រសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជន ដូចដែលឯកឧត្តម ឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងយោធិនពិការកម្ពុជា និងជាប្រធាន VECONAC សម្រាប់ឆ្នាំ២០២៦ បានលើកឡើងក្នុងរបាយការណ៍វឌ្ឍនភាពការងារ៕








-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ