ព័ត៌មាន
ទេសចរអន្តរជាតិពេញចិត្តខ្លាំងចំពោះការចូលទស្សនា និងទទួលយកបទពិសោធន៍ការធ្វើបុណ្យកាន់បិណ្ឌតាមវត្តអារ៉ាម
នៅក្នុងអំឡុងពេលតាមវត្តអារ៉ាមនានានៅកម្ពុជា មានការប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានភ្ញៀវទេសចរអន្តរជាតិច្រើនហូរហែរទទួលបានឱកាសដ៏ល្អការចូលទស្សនា និងទទួលយកចំណេះដឹង បទពិសោធន៍ ពីការធ្វើបុណ្យកាន់បិណ្ឌ ដែលជាប្រពៃណីដ៏ល្អបំផុតរបស់ប្រជាពលរដ្ឋខ្មែរ។

ភ្ញៀវទេសចរអន្តរជាតិមកពីតាមប្រទេសនានា បានថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែតុលានេះថា នៅក្នុងដំណើរកម្សាន្តទេសចរណ៍នៅកម្ពុជា ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរអន្តរជាតិនានា ក្រៅពីបានអញ្ជើញទៅទស្សនាភាពអស្ចារ្យប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ទស្សនាសម្រស់ទេសភាពបៃតងក៏ស្រស់ស្អាតនៅតាមគោលដៅទេសចរណ៍នានា គឺគេក៏បានអញ្ជើញទស្សនា ទទួលយកចំណេះដឹង អនុស្សាវរីយ និងបទពិសោធន៍ល្អៗពីការធ្វើបុណ្យកាន់បិណ្ឌ ដែលមានការបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ លើកិច្ចការគោរពដឹងគុណ ការសាងអំពើល្អ សាមគ្គីភាព ការសាងសុខសន្តិភាព ដែលជាប្រពៃណីដ៏ល្អរបស់កម្ពុជា។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ និង ក្រសួងធម្មការ និងសាសនា និងក្រសួងពាក់ព័ន្ធ បច្ចុប្បន្នក៏កំពុងបង្កើនកិច្ចសហការរៀបចំ ឲ្យវត្តអារ៉ាមដែលមានអាយុកាលយូរឆ្នាំ ក្លាយជាវត្តគោលដៅទេសចរណ៍ គោលបំណងទាក់ទាញអ្នកទេសចរ ឲ្យស្នាក់នៅរយៈពេលយូរ ពិសេសឲ្យទេសចរអន្តរជាតិស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។
នៅទូទាំងប្រទេសមានវត្តអារ៉ាមប្រមាណ៥ពាន់កន្លែង ហើយបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍ មានវត្តមិនតិចជាង១០០នោះទេ ដែលអាចក្លាយជាវត្តទេសចរណ៍ប្រចាំប្រទេស។
យ៉ាងណាក្នុងអំឡុងពេលតាមវត្តអារ៉ាមប្រារព្វពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នេះដែរ ក្រសួងទេសចរណ៍ ក៏បានចេញសេចក្តីជូនដំណឹងណែនាំ ប្រតិបត្តិករទេសចរណ៍ ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា។
ក្នុងសេចក្តីដំណឹងក៏បានសរសេរណែនាំឲ្យប្រតិករទេសចរណ៍នានា ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពតាមមូលដ្ឋានអាជីវកម្ម ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ រៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃទីតាំងអាជីវកម្ម សូមបង្ហាញអំពី សីលធម៌ សុជីវធម៌ វប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ខ្មែរជាដើម៕






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម