Connect with us

ព័ត៌មាន

ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារអាហារូបករណ៍ អ.ម.ត សហការរៀបចំ​គ្នាវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ដល់បេក្ខជនអាហារូបករណ៍ អ.ម.ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា សហការជាមួយក្រុមការងារអាហារូបករណ៍ អ.ម.ត បានរៀបចំពិធីសំណេះសំណាល និងវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់ជូនតាមរយៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ឱកាសសិក្សាកម្រិតឧត្តមសិក្សាដល់យុវតីកម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្នុងការកសាងអនាគត និងរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងមនុស្សធម៌៕

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia