ព័ត៌មាន
សហគ្រាសផលិតឱសថ PPM និងក្រុមហ៊ុន Biocodex បើកសម្ពោធ Bioflor ឡើងវិញ ដើម្បីផ្គត់ផ្គង់ឱសថ នេះនៅកម្ពុជា
សហគ្រាសផលិតឱសថ ប៉េប៉េអឹម (PPM) និងក្រុមហ៊ុន ប៊ីយ៉ូកូដិច (Biocodex) បានបើកសម្ពោធជាផ្លូវការ Bioflor ឡើងវិញ ដើម្បីបន្តនូវកិច្ចសហការយូរអង្វែង នឹងរឹងមាំ រវាងសហគ្រាស និងក្រុមហ៊ុនផលិតឱសថទាំងពីរ សម្រាប់ការផ្គត់ផ្គង់ឱសថ Bioflor នៅកម្ពុជា។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថ ប៉េប៉េអឹម (PPM) លើកឡើងក្នុងពិធីសម្ភោធ Bioflor (ប៊ីយ៉ូប្ល័រ) ឡើងវិញនៅកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ថា សហគ្រាសផលិតឱសថ ប៉េប៉េអឹម មានប្រវត្តិលើផ្នែក ឱសថសាស្រ្ត ដោយបានបង្កើតឱសថគីណាល់មុនគេ និងប្រកបទៅដោយសក្តានុពលខ្ពស់ ដោយប្រភេទឱសថនេះបានកើតឡើងមុន ឱសថដូលីប្រាណ និងប៉ាណាដូលជាដើម។ ជាក់ស្តែងមកដល់ពេលនេះ បានធ្វើឱ្យសហគ្រាសផលិតឱសថ ប៉េប៉េអឹម (PPM) ឈរ ជើងយ៉ាងរឹងមាំនៅលើទីផ្សារ ហើយបច្ចុប្បន្នបាននិងកំពុងបន្តកិច្ចសហការបន្ថែមទៀត លើការពង្រីកទីផ្សារទៅក្រៅប្រទេស។
ឧកញ៉ាឱសថបណ្ឌិត លើកឡើងបន្តថា ជុំវិញឱសថទាំងពីរខាងលើនេះ ក្នុងនោះក្រុមហ៊ុន ប៊ីយ៉ូកូដិច (Biocodex) បាន បង្កើតឡើងនៅឆ្នាំ១៩៥៣ ខណៈសហគ្រាសផលិតឱសថ ប៉េប៉េអឹម បានបើកដំណើរការនៅក្នុងឆ្នាំ១៩៦០ ដោយក្រុមហ៊ុននិង សហគ្រាសទំាងពីរនេះមានប្រវត្តិប្រហាក់ប្រហែលគ្នា លើការបង្កើតឱសថទាំងនេះឡើង។ ចំណែកការសម្ភោធ Bioflor ឡើងវិញនៅ កម្ពុជា គឺជាការបន្តនូវកិច្ចសហការយូរអង្វែងទៅមុខ និងប្រកដោយសក្តានុពល រវាងសហគ្រាសផលិតឱសថ ប៉េប៉េអឹម និងក្រុមហ៊ុន ប៊ីយ៉ូកូដិច (Biocodex) ដើម្បីផ្គត់ផ្គង់ឱសថរវាងគ្នាទៅវិញទៅមកនៅលើទីផ្សារក្នុងស្រុក ។
ចំណែកលោក អេហ្ចែន ឡឺហ្គាល់ (Ettienne Le Gall) ប្រធានទីផ្សារ អាស៊ីអាស៊ីប៉ាសីហ្វិក ក្រុមហ៊ុន Biocodex បញ្ជាក់ថា Biocodex ជាក្រុមហ៊ុនឯករាជ្យដែលគ្រប់គ្រងដោយគ្រួសារ។ តាមរយៈនៃការជ្រើសរើសដៃគូនេះ ដើម្បីកសាងទំនាក់ទំនង ពោលគឺ ផ្តោតទៅលើកិច្ចសហការរយៈពេលវែង។ តាមរយៈកិច្ចសហការនេះ PPM គឺជាដៃគូដែលយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រទេសកម្ពុជា និងកិច្ចសហការជាមួយអ្នកជំនាញសុខាភិបាល ព្រមទាំងមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះគុណភាព និងការអនុវត្តស្របតាមបទប្បញ្ញត្តិ។ លោកបន្តថា កន្លងមកក្រុមហ៊ុនទាំងពីមានកិច្ចសហការជាមួយគ្នារួចហើយ នៅលើវិស័យសុខភាពស្ត្រី តាមរយៈម៉ាក Saforelle។ ចំណែកការពង្រីកកិច្ចសហការជំហានបន្ទាប់នេះ និងមានទំនុកចិត្តថា PPM និង Biocodex ធានាឱ្យអ្នកជំងឺទទួលបានផលិតផល ដែលមានគុណភាព។
លោកក៏បានជម្រាបដល់អ្នកជំងឺ ឱសថការី វេជ្ជបណ្ឌិត និងអ្នកជំនាញសុខាភិបាលទាំងអស់ ដែលបានផ្តល់ទំនុកចិត្តលើ ផលិតផល Bioflor កន្លងមកថា អ្វីៗដែលពាក់ព័ន្ធនឹងផលិតផលគឺនៅដដែល ទាំងគុណភាព ទម្រង់ផលិតផល និងការវេចខ្ចប់។ អ្វីដែលផ្លាស់ប្តូរគឺអ្នកផ្តល់សេវាពង្រីកទីផ្សារ នឹងទទួលខុសត្រូវចំពោះ Bioflor ក្នុងប្រទេសកម្ពុជា ជាមួយ PPM ។ PPM មានក្រុម ការងារក្នុងស្រុក និងក្រុមការងារផ្នែកវេជ្ជសាស្ត្រដ៏រឹងមាំ ដែលមានចំណេះដឹងច្បាស់លាស់អំពី Bioflor ។ ចំណែកការអភិវឌ្ឍកិច្ច សហការជាមួយ PPM គឺជាផ្នែកមួយនៃគុណតម្លៃស្នូលរបស់ Biocodex ដូចគ្នានឹង PPM ដែរ ដែល Biocodex តែងតែស្វែងរក ឱកាសបង្កើតអ្វីថ្មីៗ តាមរយៈគម្រោងថ្មីៗ និងកិច្ចសហការថ្មីៗជាមួយ PPM ជាក់ស្តែងនៅពេលនេះក្រុមហ៊ុនទាំងពីរបានផ្តោតលើការ សម្ពោធ Bioflor ឡើងវិញ រួមគ្នាអនុវត្តការងារគ្រប់យ៉ាង និងនៅពេលអនាគត Biocodex នឹងពិនិត្យមើលគម្រោងថ្មីៗបន្ថែមទៀត៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម