ព័ត៌មាន
ខេត្តកំពង់ឆ្នាំងចាប់ផ្តើមបំពាក់អំពូលសូឡាតាមបណ្តោយផ្លូវជាតិលេខ៥ ពីព្រំប្រទល់ខេត្តកំពង់ស្ពឺ ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងដំណើរការបំពាក់ និងដំឡើងអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យ ឬអំពូលសូឡា តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងដោយគ្របដណ្តប់ចាប់ពីព្រំប្រទល់ខេត្តកំពង់ស្ពឺ រហូតដល់ព្រំប្រទល់ខេត្តពោធិ៍សាត់ ក្នុងគោលបំណងបង្កើនការបំភ្លឺនៅពេលយប់ សម្រួលការធ្វើដំណើរ និងរួមចំណែកពង្រឹងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងតំណាងអគ្គិសនីកម្ពុជា ព្រមទាំងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពនៃការដំឡើងបង្គោលអំពូលសូឡាតាមបណ្តោយផ្លូវជាតិលេខ៥។ ការដំឡើងបង្គោលត្រូវបានរៀបចំដោយមានចន្លោះប្រមាណ ៥០ម៉ែត្រ ក្នុងមួយបង្គោល ហើយគ្រោងនឹងបញ្ចប់ការងារឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំខ្មែរ។
ឯកឧត្តមអភិបាលខេត្ត បន្តថា រហូតមកដល់ពេលនេះ ក្រុមការងារបានដំឡើងបង្គោលអំពូលសូឡាបានជាច្រើនបង្គោលរួចមកហើយ ដែលនឹងជួយធ្វើឱ្យផ្លូវជាតិលេខ៥មានពន្លឺភ្លឺច្បាស់នៅពេលយប់ ជាពិសេសនៅតំបន់ដែលមិនទាន់មានប្រព័ន្ធបំភ្លឺផ្លូវគ្រប់គ្រាន់។ ការអនុវត្តគម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពនៅតាមបណ្តោយផ្លូវជាតិលេខ៥។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥ បានសម្តែងការសាទរ និងរីករាយចំពោះការដំឡើងអំពូលសូឡានេះ ដោយពួកគាត់យល់ថា ការបំភ្លឺផ្លូវនៅពេលយប់ នឹងជួយឱ្យការធ្វើដំណើរមានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យផ្លូវជាតិលេខ៥កាន់តែមានសោភ័ណភាព។
ប្រជាពលរដ្ឋក៏បានសម្តែងនូវការអរគុណ និងសាទរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានផ្តល់ការយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ ជាមួយគ្នានេះ ការប្រើប្រាស់ថាមពលព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវ ក៏ជាការចូលរួមប្រើប្រាស់ថាមពលស្អាត កាត់បន្ថយការចំណាយលើអគ្គិសនី និងរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ព្រមទាំងការពារបរិស្ថានផងដែរ៕កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship