ព័ត៌មាន
ក្រសួងមុខងារសាធារណៈ បន្តចុះធ្វើជំរឿនមន្ត្រីរាជការនៅក្រសួងផែនការដែលជាក្រសួងទី២៦
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានបន្តការងារជំរឿនមន្ត្រីរាជការ ជាបន្តបន្ទាប់ ដោយសប្តាហ៍នេះ ការងារ ជំរឿនកំពុងប្រព្រឹត្តិទៅនៅពីរក្រសួង ដោយការធ្វើជំរឿននៅក្រសួងសុខាភិបាល បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែតុលា រី ឯការធ្វើជំរឿននៅក្រសួងផែនការ ប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែតុលា។ ការធ្វើជំរឿននៅក្រសួងផែនការនេះ ជាក្រសួង ទី ២៦។
ឈានចូលដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៦នេះ ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ បានចុះអនុវត្ត ការងារជំរឿន ដល់ក្រសួងផែនការ ដែលជាក្រសួងទី ២៦។ ស្របគ្នានឹងការចាប់ផ្តើមការងារជំរឿន នៅក្រសួង ផែនការនេះ ក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ បាននឹងកំពុងធ្វើជំរឿននៅក្រសួងសុខាភិបាល និង នៅតាមទីតាំងមន្ទីរពេទ្យថ្នាក់ជាតិ នៅរាជធានីភ្នំពេញផងដែរ។
ផ្តោតលើការងារជំរឿនមន្ត្រីរាជការនៅក្រសួងផែនការ គឺនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែតុលា ដែលតម្រូវឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការនិងមន្ត្រីជាប់កិច្ចសន្យា ក្រោមឱវាទក្រសួង ត្រូវ មកចូលរួមធ្វើជំរឿននៅទីតាំងក្រសួងផែនការ ជាចាំបាច់។
ការធ្វើជំរឿននៅថ្ងៃដំបូងនេះ ក៏មានការអញ្ជើញចូលរួមត្រួតពិនិត្យដំណើរការការងារ ពីឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការផងដែរ។ មន្ត្រីក្រសួងផែនការ ដែលចូលរួមធ្វើជំរឿននៅថ្ងៃនេះ បង្ហាញការពេញចិត្ត និងលើក ឡើងថា នេះជាកាតព្វកិច្ចដែលមន្ត្រីគ្រប់រូបត្រូវចូលរួម។ ចូលរួមដើម្បីដឹងពីចំនួន មន្ត្រីជាក់លាក់ ដែលកំពុងបំពេញ ការងារ។
កន្លងទៅកម្ពុជា ធ្លាប់បានធ្វើជំរឿនមន្ត្រីចំនួន ៣លើករួចមកហើយ។ ការធ្វើជំរឿនមន្ត្រីលើកទី ១នៅឆ្នាំ ១៩៩៥ ការ ធ្វើជំរឿនមន្ត្រីលើកទី ២ធ្វើឡើងនៅឆ្នាំ ១៩៩៩-២០០១ និងការធ្វើជំរឿនមន្ត្រីលើកទី ៣នៅឆ្នាំ ២០១០។ កន្លងទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈ បានបញ្ជាក់ថា ការធ្វើជំរឿនមន្ត្រី រាជការពុំមែនជាការវះកាត់មន្ត្រីនោះទេ។ ការធ្វើជំរឿននេះ ដើម្បីដឹងពីទិន្នន័យជាក់លាក់មន្ត្រីរាជការបំពេញការងារ ជាក់ស្តែងនៅតាមក្រសួងស្ថាប័ន ដើម្បីឈានទៅការធ្វើផែនការមន្ត្រី រាប់បញ្ចូលទាំងការជ្រើសរើសមន្ត្រីតាមក្រសួង ស្ថាប័នផងដែរ។អត្ថបទ៖គឹមហុក






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship