ព័ត៌មាន
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម
នៅរសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ មានការរៀបចំពិធីចម្រើនព្រះបរិត្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតី រាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដ៏ប្រពៃនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ព្រមទាំងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយនឹងវត្តមានថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនគ្រប់ជាន់ថ្នាក់។

វេនកាន់បិណ្ឌទី១០នេះ គឺ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព មហាធម្មមង្គលមុនីសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង មហាធម្មរតនាភិរក្ខសីលសិរីរ័ត្ន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធជារៀងរាល់ឆ្នាំ។

លុះដល់ព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុគ្គលិកទាំងអស់ បានជួបជុំគ្នារៀបចំពិធីប្រគេនទេយ្យទាន មានចង្ហាន់ ស្លាដក់ បច្ច័យ និងគ្រឿងឧបភោគបរិភោគនានា ប្រគេនដល់ព្រះសង្ឃ។
បន្ទាប់ពីនោះ លោកអ្នកឧកញ៉ា និងលោកជំទាវអ្នកឧកញ៉ា ព្រមទាំងបុគ្គលិកទាំងអស់ បានរួមគ្នាធ្វើពិធីរាប់បាត្រទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។ បន្ទាប់ពីពិធីរាប់បាត្រហើយនោះ លោកតាអាចារ្យ ក៏បានដឹកនាំពិធីវេរចង្ហាន់ និងទេយ្យទានទាំងឡាយប្រគេនដល់ព្រះសង្ឃ ព្រមទាំងបានឧទ្ទិសមហាកុសលទាំងឡាយជូនដល់បុព្វការីជន ដែលបានធ្វើមរណកាល។
ដោយសទ្ធាជ្រះថ្លា លោកអ្នកឧកញ៉ា និងលោកជំទាវអ្នកឧកញ៉ា បានប្រគេនបច្ច័យដល់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ៤.០០០.០០០រៀល សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ៤.០០០.០០០ រៀល សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ២.០០០.០០០រៀល ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ ជូនអាចារ្យ តាជី-យាយជី និងសិស្ស-និស្សិត ៥៣១ អង្គ/នាក់។
សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ លោកអ្នកឧកញ៉ាបណ្ឌិត និងលោកជំទាវអ្នកឧកញ៉ាបាននាំយកទេយ្យទានប្រគេនវត្តរួមមាន៖ អង្ករ២តោន មីជាតិ ១៨កេស ស្ករសបាវ ទឹកដោះគោ ៥កេស ទឹកសុទ្ធ ៥០កេស ទឹកសណ្តែក ៥០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើ ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ អំបិល ២០គីឡូក្រាម បច្ច័យសម្រាប់តម្កល់ជើងបិណ្ឌការកសាង ៦០.០០០.០០០រៀល ក៏ដូចជាចំណាយផ្សេងៗក្នុងពិធីបុណ្យទាំងមូលអស់ថវិកាប្រមាណ ២៥០.០០០.០០០រៀល៕













-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ