ព័ត៌មាន
នាយករដ្ឋមន្រ្តីថ្មីវៀតណាមនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាថ្ងៃទី៩ខែតុលា ដោយដំណើរទស្សនកិច្ចនេះនឹងធ្វើទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែត្រូវបានពង្រឹង
កម្ពុជា និងវៀតណាម គឺជាប្រទេសជិតខាងដែលមានព្រំដែនគោករួមគ្នាប្រវែងជាង ១.០០០ គីឡូម៉ែត្រ ហើយក្នុងរយៈពេលជិត៦០ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរលើវិស័យជាច្រើន។
ទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរ បន្តត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ជាប្រចាំ។ ដោយឡែក ក្នុងឆ្នាំ២០២៦ អគ្គលេខាធិការ តូ ឡឹម បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែកុម្ភៈ ហើយលោក ត្រឹន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមេសា ហើយក្នុងឆ្នាំនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបំពេញទស្សនកិច្ចនៅវៀតណាមផងដែរកាលពីខែមិថុនា ហើយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបំពេញទស្សនកិច្ចនៅវៀតណាមកាលពីខែកក្កដា។
ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាបន្តបន្ទាប់ បានបង្កើតកម្លាំងចលករថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម កំពុងក្លាយជាចំណុចលេចធ្លោមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វៀតណាមបានរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ របស់កម្ពុជា ចាប់តាំងពីឆ្នាំ២០២២។ ជាក់ស្តែងក្នុងរយៈពេលត្រឹមតែ៧ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ៧,៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង១០,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសទាំងពីរកំពុងឆ្ពោះទៅរកគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ ពាន់លានដុល្លារអាម៉េរិកក្នុងប៉ុន្មានឆ្នាំខាងមុខ។
វិស័យទេសចរណ៍ក៏កំពុងក្លាយជាចំណុចតភ្ជាប់ដ៏លេចធ្លោមួយទៀតរវាងប្រទេសទាំងពីរ។ មួយ ទៀតការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ក៏ត្រូវបានជំរុញតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផងដែរ ដោយកាលពី ខែធ្នូ ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិ មឿនជ័យ ខេត្តព្រៃវែង នៃប្រទេសកម្ពុជា–តឹនណាម ខេត្តតៃនិញនៃប្រទេសវៀតណាម ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងការដឹកជញ្ជូនទំនិញ ព្រមទាំងផលិតផលកសិកម្មឆ្លងកាត់ព្រំដែន។ ប្រទេសទាំងពីរក៏កំពុងជំរុញការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ–បាវិត ជាមួយផ្លូវល្បឿនលឿន ទីក្រុងហូជីមិញ–ម៉ុកបៃ។ នៅពេលការតភ្ជាប់នេះត្រូវបានបញ្ចប់ នឹងរួមចំណែកកាត់បន្ថយពេលវេលាដឹកជញ្ជូន បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើតឱកាសបន្ថែមសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ដោយ ឡែកសម្រាប់វិស័យវិញក៏បានកំពុងរីកកាន់តែច្រើនឡើងផងដែរ ដោយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និស្សិត និងមន្ត្រីកម្ពុជាជាច្រើនបានទៅសិក្សា និងទទួលការបណ្តុះបណ្តាលនៅវៀតណាម តាមរយៈកម្មវិធីអាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលក៏មានការរីកចម្រើនជាបន្តបន្ទាប់ ដោយបង្កលក្ខណៈងាយស្រួលដល់ប្រជាជនកម្ពុជា ក្នុងការទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅវៀតណាម ព្រមទាំងជំរុញការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈរវាងភាគីទាំងពីរ ផងដែរ។
លើមូលដ្ឋាននេះ នាយករដ្ឋមន្ត្រីវៀតណាម លោក លេ មិញ ហ៊ឹង គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ៩ ខែតុលាខាងមុខ ដោយដំណើរទស្សនកិច្ចនេះ គឺជាការបន្តនូវសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាបន្តបន្ទាប់រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៦ ហើយប្រព្រឹត្តទៅមុនពេលកម្ពុជា និងវៀតណាមឈានចូលឆ្នាំនៃការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត។
ឈរលើមូលដ្ឋានទំនាក់ទំនងដែលត្រូវបានកសាង និងពូនជ្រំអស់រយៈពេលជាច្រើនទសវត្សរ៍ ព្រមទាំងការផ្សារភ្ជាប់កាន់តែស៊ីជម្រៅរវាងសេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងរួមចំណែកបន្តពង្រឹងទំនាក់ទំនងកម្ពុជា–វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក៏ដូចជាសន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់៕



-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ