Connect with us

ព័ត៌មាន

សម្តេចធិបតី៖ រដ្ឋាភិបាលយកចិត្តទុកដាក់ឧបត្ថម្ភថវិកាដល់គ្រួសាររងគ្រោះខូចខាតផ្ទះនៅជម្លោះព្រំដែន

សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មាន​ប្រសាសន៍បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់ និងឧបត្ថម្ភការ​ដល់គ្រួសារដែលបានរងគ្រោះនៅជម្លោះព្រំដែនតាមរយៈការ​ផ្ដល់ប្រាក់ឧត្ថម្ភប្រចាំខែ ផ្ដល់សំណងចំពោះពលរដ្ឋដែលរងគ្រោះខូចខាត​ផ្ទះទាំងស្រុង និងខូចខាត​តិចតួច និងបានដាក់ចេញគោលនយោបាយជាច្រើនទៀតដើម្បីជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។​

ក្នុងឱកាសនោះសម្ដេច​ធិបតី បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់ប្រាក់ឧបត្ថម្ភ និងដោះស្រាយបញ្ហាដីធ្លីផ្ទះសម្បែងជូនប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន។

សម្ដេច​បានថ្លែងថា​៖« រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភថ្លៃជួសជុលផ្ទះ១ខ្នងចំនួន ២០លានរៀលចំពោះផ្ទះខ្ទេចខ្ទីដោយសារសង្គ្រាមថៃឈ្លានពាន, ១២លានរៀលចំពោះផ្ទះខូចកម្រិតធម្មតា, ២លានរៀលចំពោះផ្ទះខូចតិចតួច។ ក្នុងនោះមានពលរដ្ឋ ១៦០៦គ្រួសារទទួលបានការឧបត្ថម្ភនេះ និងអត្ថប្រយោជន៍ផ្សេងទៀត»។

សូមជម្រាបថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៥៩ លានដុល្លារអាមេរិក ក្នុងការសាងសង់ផ្ទះជិត ៥,០០០ ខ្នង ជូនដល់ជនភៀសសឹក។ ខណៈរដ្ឋក៏បានប្រើប្រាស់ថវិកាជាតិ និងមូលនិធិផ្សេងៗដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងសាធារណៈដែលរងការខូចខាត (ដូចជា សាលារៀន និងមន្ទីរពេទ្យ)៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia