ព័ត៌មាន
សម្តេចធិបតី ណែនាំសមត្ថកិច្ចបន្តចុះទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងហាមវិនិយោគនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំសមត្ថកិច្ចបន្តចុះទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងហាមវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្នសន្ទុះនៃការប្រើប្រាស់មានការងើបឡើងវិញពីសំណាក់យុវជន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។
ក្នុងឱកាសនោះ សម្ដេចធិបតី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តរឹតបន្តឹងលើសកម្មភាពទិញ លក់បារីអេឡិចត្រូនិច ខណៈឥឡូវនេះសន្ទុះប្រើប្រាស់ បារីអេឡិចត្រូនិកហាក់មានសន្ទុះការប្រើប្រាស់ពីយុវជនឡើងវិញ។ សម្ដេចបន្តថា កន្លងទៅរដ្ឋាភិបាលបានដាក់ចេញវិធានការមួយចំនួនហើយដើម្បីប្រឆាំង ហាមឃាត់ការប្រើប្រាស់ និងបញ្ឈប់ការលក់បារីអេឡិចត្រូនិកនេះនៅកម្ពុជា។
សម្ដេចធិបតីបានថ្លែងថា៖«ពាក់ព័ន្ធបន្តរឹតបន្តឹង បារីអេឡិចត្រូនិក (Vape) ឥឡូវនេះ សន្ទុះប្រើប្រាស់ បារីអេឡិចត្រូនិកហាក់មានសន្ទុះការប្រើប្រាស់ពីយុវជនឡើងវិញ។ កន្លងទៅរដ្ឋាភិបាលបានដាក់ចេញវិធានការមួយចំនួនហើយដើម្បីហាមឃាត់ការប្រើប្រាស់ និងបញ្ឈប់ការលក់បារីអេឡិចត្រូនិកនេះនៅកម្ពុជា»។
សម្តេចធិបតី ក៏បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ហាមឃាត់ជាដាច់ខាតមិនឱ្យមានការវិនិយោគបង្កើតរោងចក្រផលិតបារីអេឡិចត្រូនិក (Vape) ឬការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជាឡើយ ទោះបីជាការផលិតនោះធ្វើឡើងក្នុងគោលបំណងនាំចេញទៅក្រៅប្រទេស ឬប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រក៏ដោយ៕

-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន