ព័ត៌មាន
រដូវបុណ្យភ្ជុំឆ្នាំនេះតម្លៃសាច់លើទីផ្សារមិនឡើងថ្លៃនោះទេ ខណៈការផ្គត់ផ្គង់មានភាពគ្រប់គ្រាន់លើទីផ្សារ
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងឱ្យដឹងថា នៅក្នុងឱកាសនារដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ តម្លៃសាច់នៅលើទីផ្សារពុំមានការ ឡើងថ្លៃនោះទេ ដោយសារការផ្គត់ផ្គង់សាច់ក្នុងពេលបច្ចុប្បន្ន បានឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន ស្តីអំពីការចិញ្ចឹមសត្វ និងការផ្គត់ផ្គង់សាច់ លើទីផ្សារ នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ថា ជុំវិញមុខរបរចិញ្ចឹមសត្វនៅកម្ពុជា នៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយមកនេះ កម្ពុជាមានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុងនោះក្រៅពីការចិញ្ចឹមលក្ខណៈគ្រួសារ កម្ពុជាក៏មានកសិដ្ឋានចិញ្ចឹមធំៗ ជាច្រើនកន្លែង ដោយការចិញ្ចឹមភាគច្រើនតាមលក្ខណៈស្តង់ដារ, មានន័យថា វិស័យចិញ្ចឹមនៅកម្ពុជា ជាពិសេសការចិញ្ចឹមជ្រូកបាននិង កំពុងរីកចម្រើនគួរឲ្យកត់សម្គាល់។
លោកថ្លែងបន្តថា ស្របពេលភាពសម្បូបបែប និងការរីកចម្រើនលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា ចំពោះតម្លៃផ្គត់ផ្គង់សាច់នៅលើ ទីផ្សារ នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មិនមានការឡើងថ្លៃនោះទេ ដោយសារការផ្គត់ផ្គង់ក្នុងពេលបច្ចុប្បន្ន ឆ្លើយតបទៅនិងតម្រូវ ការទីផ្សារបានគ្រប់គ្រាន់។ តាមរយៈនៃការមិនឡើងថ្លៃនេះ បានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋចូលរួមនៅក្នុងការធ្វើបុណ្យទានទាំងអស់គ្នា។ តែយ៉ាងណា លោកក៏បានសម្តែងនូវការអាណិតដល់កសិករដែលជាអ្នកចិញ្ចឹមសត្វ ជាពិសេសជ្រូក និងមាន់ ខណៈដែលពួកគាត់មិន ទទួលបានតម្លៃល្អដូចការពឹងទុក ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោក ក៏ដូចកម្ពុជាបានជួបវិបត្តិសេដ្ឋកិច្ច ដែលនាំឱ្យការហូបចុកមានការរិតត្បិតជាងមុន។
លោក ស្រ៊ុន ពៅ លើកឡើងបន្ថែមថា ជុំវិញការផ្គត់ផ្គង់សាច់លើទីផ្សារនេះ បើតាមរយៈនៃការចុះអង្កេតដោយផ្ទាល់របស់លោក ឃើញថា នៅរយៈពេល ១០ ថ្ងៃមក នៃពិធីបុណ្យកាន់បិណ្ឌនេះ តម្រូវការសាច់ជ្រូក មាន់ និងទា លើទីផ្សារមានការកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែ ការផ្គត់ផ្គង់សាច់ជ្រូកលក់លើទីផ្សារមិនមានការឡើងថ្លៃ និងតម្លៃជ្រូករស់របស់កសិករ ក៏មិនមានការឡើងថ្លៃផងដែរ ពោលគឺធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋសប្បាយចិត្តលើតម្រូវការផ្គត់ផ្គង់សាច់ និងទទួលយកបានទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន