ព័ត៌មាន
សម្ដេចធិបតី៖ ពីពេលនេះទៅ ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងលែងមានរង្វាន់ទៀតហើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ គ្រប់ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងទាំងអស់ នឹងមិនឱ្យមានដាក់រង្វាន់ទៀតនោះទេ និងបានណែនាំឲ្យកាត់បន្ថយផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង នៅតាមប៉ាណូធំៗនៅតាមផ្លូវសាធារណៈផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីខួប៨០ឆ្នាំ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងប្រគល់ សញ្ញាបត្រជូននិស្សិតជ័យលាភី នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន បញ្ជាក់ថា រាជរដ្ឋាភិបាលឲ្យបញ្ចប់ទាំងស្រុងចំពោះការផលិតស្រាបៀគ្រប់ប្រភេទ និងភេសជ្ជប៉ូវកម្លាំងដាក់ រង្វាន់ក្នុងក្រវិលកំប៉ុង ប៉ុន្តែសម្តេចលើកទឹកចិត្តឲ្យដាក់រង្វាន់ចំពោះទឹកសុទ្ធ។
សម្ដេចធិបតី បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ គឺបញ្ចប់ទាំងស្រុងនូវការគាស់ក្រវិលត្រូវរង្វាន់ពីគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង។ មិនមែនហាមមិនឱ្យផលិត និងផឹកទេ តែត្រូវផឹកមានកម្រិត មានការទទួលសុខត្រូវ និងពិសេសផឹកហើយកុំបើកបរ។
សម្ដេចធិបតី ក៏បានណែនាំឱ្យមានវិធានការបង្ការសុខភាពសាធារណៈ ជាពិសេសនៅតាមសាលារៀន គឺវិធានការគ្រប់គ្រងតាមសាលារៀន ដែលក្រសួងអប់រំ បានចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងចំណីអាហារ ដែលប៉ះពាល់សុខភាពកុមារ។ ជំងឺខ្លះវាមិនកើតភ្លាមទេ តែការហូបដដែលៗយូរឆ្នាំទៅ ទើបវាបង្កើតបញ្ហា៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន