ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំឱ្យប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធ ការពារ និងអភិរក្សធនធានធម្មជាតិ
ស្វាយរៀង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំឱ្យប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ គាំពារបរិស្ថាន ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងបរិស្ថានបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែង លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ជាផ្លូវការជាប្រធានមន្ទីរបរិស្ថានថ្មីនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦។
ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ប្រតិភូអម អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំក្រសួង មន្ទីរ និងអង្គភាពចំណុះខេត្តស្វាយរៀងទាំងអស់។
បន្ទាប់ពីទទួលបានតំណែងថ្មី ជាប្រធានមន្ទីរបរិស្ថាន លោក ចាន់ ឈុន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារភាពស្អាត ភាពបៃតង និងចីរភាព ដែលជាសសរត្តម្ភដ៏ចម្បងនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកការងារសុក្រឹតកម្មបរិស្ថានកិច្ចបន្តពីលោកប្រធានមន្ទីរបរិស្ថានមុនឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ដើម្បីផលប្រយោជន៍បរិស្ថាន និងសង្គមជាតិប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងអបអរ សាទរ និងកោតសរសើរចំពោះសមិទ្ធិការណ៍ការងាររបស់មន្ទីរបរិស្ថានក្នុងកិច្ចការពារបរិស្ថានជាពិសេសធ្វើឱ្យក្រុង/ខេត្តស្វាយរៀងទាំងមូលមានភាពស្អាត និង បៃតង ដែលធានាបាននូវសោភ័ណភាពស្អាត មានអនាម័យ ដោយមានកន្លែងទុកដាក់សំរាមត្រឹមត្រូវ មានធុងសំរាម មានមធ្យោបាយដឹកជញ្ជូនសំរាម សំណល់ និងឡដុតសំរាមដែលជាការឧបត្តម្ភគាំទ្រពីក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងណែនាំឱ្យពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាន។ ជាពិសេសមន្ទីរបរិស្ថាន ត្រូវបន្តពួតដៃគ្នា បន្តដំណើរលើផ្លូវតែមួយ ដើម្បីដឹកនាំ ការងារបរិស្ថានខេត្ត ដោយផ្តោតសំខាន់លើ កិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ ការអនុវត្តក្រមបរិស្ថាន ការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត បៃតង និងចីរភាព ដើម្បីសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ជូនប្រជាជន និងមាតុភូមិយើងទាំងអស់គ្នា៕
-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា