ព័ត៌មាន
សម្ដេចធិបតី៖ ជាតិក្នុងពេលលំបាក រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្រើនណាស់ដើម្បីពង្រឹងខ្លួនឯង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ជាតិក្នុងពេលដែលលំបាក, រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្រើនណាស់ដើម្បីពង្រឹងខ្លួនឯង, ក្នុងនោះការវាយលុកបោសសម្អាតនូវបញ្ហាអសន្ដិសុខ ដើម្បីមុខមាត់ប្រទេស ដូចជាប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការវិនិយោគ ដោះស្រាយបញ្ហាចំពោះមុខ លើការអប់រំ សុខាភិបាល ថាមពល និងវិស័យយោធាជាដើម។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបន្តថា ចំពោះ វិស័យការពារជាតិត្រូវបានធ្វើកំណែទម្រង់ និងពង្រឹងយ៉ាងសកម្មដើម្បីបង្កើនសមត្ថភាពការពារជាតិឱ្យកាន់តែរឹងមាំ ប៉ុន្តែសម្តេចសុំមិនលម្អិតស៊ីជម្រៅលើកិច្ចការងារនេះឡើយ។
សម្ដេចធិបតីបន្ថែមថា ក្នុងដំណាក់កាលដ៏លំបាកនេះ កម្ពុជាទទួលបានមកវិញនូវការពង្រឹងសាមគ្គីភាព និងឯកភាពជាតិ ដោយប្រមូលផ្តុំប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាក្នុងបុព្វហេតុការពារទឹកដី និងបន្តជំរុញកំណែទម្រង់ផ្ទៃក្នុង។
សម្ដេចធិបតីបញ្ជាក់ថា៖«ជាតិក្នុងពេលដែលលំបាកនេះ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្រើនណាស់ដើម្បីពង្រឹងខ្លួនឯង, ក្នុងនោះការវាយលុកបោសសម្អាតនូវបញ្ហាអសន្ដិសុខមួយចំនួនដើម្បីមុខមាត់ប្រទេស ដូចជាប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានអនុវត្តតាំងពីចុងអាណត្តិទី៧មកម្លេះ រហូតមកដល់អាណត្តិទី៧នេះ។ ក្រៅពីនេះរដ្ឋាភិបាលវិនិយោគ ដោះស្រាយបញ្ហាចំពោះមុខ លើការអប់រំ សុខាភិបាល និងវិស័យយោធាជាដើម»។
សម្តេចបានរំលឹកថា ការប្រើប្រាស់កម្លាំងមិនអាចបញ្ចប់បញ្ហាបានឡើយ ហើយការបន្តសាមគ្គីភាព និងការចរចាដោយសន្តិវិធី គឺជាវិធីសាស្ត្រដោះស្រាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជាតិ៕








-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ