ព័ត៌មាន
យុវជនគ្រប់អាយុ ១៨ឆ្នាំនាំគ្នាមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ
ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ យុវជនទើបមានអាយុ១៨ឆ្នាំ បាននាំគ្នាមកចុះឈ្មោះបោះឆ្នោត តាមការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា។
យុវជនទើបមានអាយុ១៨ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ខែតុលានេះ បានប្រាប់BTVថា ថ្ងៃនេះមកចុះឈ្មោះបោះឆ្នោតនៅសង្កាត់ឫស្សីកែវ ដើម្បីអាចមានសិទ្ធិបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ខាងមុខនេះ។ ហើយការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីអាចជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានដែលពួកខ្ញុំពេញចិត្ត ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ បានប្រាប់BTVឲ្យដឹងដែរថា តាមការសង្កេតចាប់ពីថ្ងៃម្សិលមិញ រហូតដល់ថ្ងៃទី៨ខែតុលានេះ ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដោយមានអាយុចាប់ពី១៨ឡើងទៅ បាននាំគ្នាមកចុះឈ្មោះបោះឆ្នោតនៅសង្កាត់ឫស្សីកែវជាបន្តបន្ទាប់ ស្របពេលដែលមេភូមិនៅក្នុងមូលដ្ឋានសង្កាត់ឫស្សីកែវ បានចុះទៅជំរុញអាណាព្យាបាលឲ្យប្រាប់កូន ឬចៅមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត ជាពិសេសអ្នកទើបគ្រប់អាយុ១៨ឆ្នាំ។ លោក មូល វីរៈ ក៏បានអំពាវនាវដល់ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និង២០១៧ សូមមកធ្វើបច្ចុប្បន្នភាពជីវមាត្រ ដើម្បីកំណត់អត្តសញ្ញាណថ្មី មុខមាត់ និងខ្ចៅដៃជាដើម។
នៅឆ្នាំនេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចទៅចុះឈ្មោះនៅតាមឃុំសង្កាត់ក្នុងមូលដ្ឋានរស់នៅ ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត។
បើតាមការប៉ាន់ស្មានរបស់ គ.ជ.ប នៅឆ្នាំ២០២៦ ប្រជាពលរដ្ឋអាចមកចុះឈ្មោះបោះឆ្នោតមានសរុបចំនួនជាង៤សែននាក់ ក្នុងនោះយុវជនទើបគ្រប់អាយុ១៨ឆ្នាំមានចំនួនជិត២០ម៉ឺននាក់។ រីឯចំនួនអ្នកត្រូវមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សរុបមានជាង៤លាននាក់។
គួរបញ្ជាក់ដែរថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៦ គឺមានសារៈសំខាន់ណាស់ ដើម្បីកសាងបញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០២៦ សំរាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧។ អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល