ព័ត៌មាន
អ្នកវិភាគ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជា ពិតជាមានសំខាន់សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ
ភ្នំពេញ ៖ អ្នកវិភាគបានបង្ហាញសុទិដ្ឋនិយមថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦ គឺពិតជាមានសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការពង្រឹងវិស័យទំនាក់ទំនង វិស័យការពារជាតិ វិស័យសន្តិសុខសណ្តាប់ធ្នាប់ និងពង្រីកវិសាលភាពលើវិស័យពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

លោក ហេង ម៉េងលី អ្នកវិភាគបានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឡេ មិញហ៊ឹង អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នេះ ខ្ញុំមើលឃើញថាគឺជារឿងសំខាន់នៃទំនាក់ទំនងរវាងប្រទេស ដែលអតីតកាលជាបងប្អូន និងមានអនាគតយូរអង្វែងជាមួយគ្នា ខណៈដែលឯកឧត្តមក៏ត្រូវបានសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសប្រទានអនុញ្ញាតដល់ឯកឧត្តម ក្រាបថ្វាយបង្គំសម្តែងនូវសេចក្តីគោរពស្រឡាញ់រាប់អានក្នុងមិត្តភាពដ៏ខ្លាំងក្លា។ ឯកឧត្តម នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏នឹងជួបជាមួយនិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា នៅក្នុងអង្គនីតិបញ្ញត្តិ ដែលខ្ញុំជឿថាជំនួបនេះ នឹងមានកិច្ចពិភាក្សាអំពីយន្តការច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យរដ្ឋនីមួយៗនៅក្នុងតំបន់ ក៏ដូចជាពិភពលោក គោរពនិងអនុវត្តច្បាប់អន្តរជាតិឱ្យបានមុតមាំ ហើយជាពិសេស គឺក្នុងនាមជាសមាជិកនៃប្រទេសអាស៊ានដែលមានធម្មនុញ្ញរបស់ខ្លួនផងនោះ ខ្ញុំរឹតតែជឿថា ជំនួបរវាងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយនិងសម្តេចតេជោ ក៏ដូចជាសម្តេចប្រធានរដ្ឋសភា នឹងជំរុញឱ្យមានការគោរពធម្មនុញ្ញអាស៊ាន ដើម្បីរក្សានូវសន្តិសុខតំបន់អាស៊ានរបស់ខ្លួន និងតំបន់នៅក្នុងពិភពលោកផងដែរ។

អ្នកវិភាគរូបនេះបានបន្តទៀតថា ជំនួបរវាងឯកឧត្តម ឡេ មិញហ៊ឹង ជាមួយនិងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំនីតិប្រតិបត្តិ ក៏នឹងមានកិច្ចពិភាក្សាសំខាន់ៗជាច្រើន ដែលពាក់ព័ន្ធជាមួយនិងការពង្រឹងវិស័យទំនាក់ទំនង វិស័យការពារជាតិ វិស័យសន្តិសុខសណ្តាប់ធ្នាប់ និងពង្រីកវិសាលភាពលើវិស័យពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយមានកិច្ចព្រមព្រៀងធុរកិច្ចសំខាន់ៗមួយចំនួន ដើម្បីធានាថាប្រជាជននៃប្រទេសទាំងពីរ មានភាពធន់ក្នុងសុខុមាលភាពនៃកំណើនជីវភាពរស់នៅ បានល្អប្រសើរ។ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកកម្ពុជានេះ គឺខ្ញុំរឹតតែមើលឃើញថា គឺជានិមិត្តរូប មិនត្រឹមតែជាការពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាការពង្រឹងទំនាក់ទំនងទៅលើវិស័យសំខាន់ៗមួយចំនួនដូចរៀបរាប់ខាងលើ ដើម្បីធ្វើជាប្រយោជន៍ ជំរុញឱ្យមានការគោរពច្បាប់អន្តរជាតិ និងគោរពនូវដែនអធិបតេយ្យភាពរបស់ផងគ្នា ក្នុងការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ឱ្យបានល្អប្រសើរ និងធ្វើឱ្យប្រជាជនរបស់យើងទាំងពីរ ក៏ដូចជាប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះទាំងមូល អាចប្រកបរបររកស៊ីជាមួយគ្នា ជាពិសេសគឺប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះ មានទំនាក់ទំនងស្អិតរមួតក្នុងការអភិវឌ្ឍជីវភាពប្រចាំថ្ងៃ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសបំពេញទសន្សនិច្ចនេះឯកឧត្តម ឡេ មិញហ៊ឹង នឹងចូលគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមក៏មានជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត៕ អត្ថបទ៖ វង្ស សុភាព
-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង