ព័ត៌មាន
យុវតីក្លាហានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាដោយសារឈឺចាប់នឹងការឈ្លានពានរបស់ថៃ
កាតព្វកិច្ចយោធាច្បាប់តម្រូវសម្រាប់បុរស ប៉ុន្តែដោយសារភាពក្លាហាន និងការឈឺចាប់ដោយសារថៃឈ្លានពានមកលើទឹកដីខ្មែរធ្វើឱ្យយុវតីជាច្រើននាក់បានស្ម័គ្រចិត្តសុំចូលបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់។ជាក់ស្ដែងយុវតីមួយចំនួននៅក្នុងខេត្តបាត់ដំបងក៏បានស្ម័គ្រចិត្តសុំចូលបំពេញកាតព្វកិច្ចយោធាផងដែរ។
ការស្ម័គ្រចិត្តសុំចូលបំពេញកាតព្វកិច្ចយោធានេះ ត្រូវបានយុវតី អះអាងថា ពួកគេទន្ទឹងរង់ចាំឱកាសនេះជាយូរមកហើយដើម្បីបានរួមចំណែកការពារបូរណភាពទឹកដី និងប្រជាជន។
យុវតី បានបង្ហាញអារម្មណ៍រំភើប និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាដើម្បីផ្ដល់ឱកាសឱ្យកូនខ្មែរចូលរួមរៀនសូត្រ ហ្វឹកហាត់ និងអភិវឌ្ឍខ្លួនរួមចំណែកបំពេញកាតព្វកិច្ចចំពោះជាតិ។
យុវតីដែលមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា បានអំពាវនាវដល់កូនខ្មែរទាំងបុរស និងស្រ្តី ឱ្យចូលរួមដាក់ពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដើម្បីមានឱកាសហ្វឹកហាត់កាយសម្បទា ចំណេះជំនាញ ចៀសឆ្ងាយពីគ្រឿងញៀន និងក្លាយជាធនធានមនុស្សសម្រាប់ជាតិ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តន៍ច្បាប់ស្ដីពីកាតព្វកិច្ចយោធាដើម្បីផ្ដល់ឱកាសឱ្យយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មានកាយសម្បទារឹងមាំ មានជំនាញវិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហានដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងក្លាយជាធនធានមនុស្សដែលស្ថាប័នរដ្ឋ និងឯកជនចង់បានយកទៅបម្រើការ។
ការចែកពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាធ្វើឡើងនៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទអាយុ១៨–២៥ឆ្នាំ៕





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង