ព័ត៌មាន
ព្រឹត្តិការណ៍ GUMBALL 3000 ជាព្រឹត្តិការណ៍លើកស្ទួយកាន់តែខ្ពស់ដល់ទេសចរណ៍របស់កម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ថ្លែងថា ព្រឹត្តិការណ៍ប្រមូលផ្ដុំកំពូលរថយន្តទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក ដែលមានឈ្មោះថា GUMBALL 3000 ជាព្រឹត្តិការណ៍លើកស្ទួយកាន់តែខ្ពស់ដល់វិស័យទេសចរណ៍របស់កម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ស្តីពីព្រឹត្តិការណ៍ប្រមូលផ្ដុំកំពូលរថយន្តទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក GUMBALL 3000 ដែលជាព្រឹត្តិការណ៍ជួបជុំកំពូលរថយន្តទំនើបៗ នឹងធ្វើឡើងនៅប្រទេសកម្ពុជានាពាក់ខែកញ្ញាខាងមុខ ក្រោមការរៀបចំរបស់ក្រុមហ៊ុនដ៏ល្បីបំផុតនៅកម្ពុជា តាមរយៈក្រុមហ៊ុន ជីបម៉ុង គ្រុប រួមសហការជាមួយនឹងក្រសួងទេសចរណ៍ និងសហការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងការយកចិត្តទុកដាក់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គឺការរៀបចំព្រឹត្តិការណ៍នេះនឹងលើកស្ទួយដល់វិស័យទេសចរណ៍របស់កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម បញ្ជាក់ថា វិស័យទេសចរណ៍ជាចន្ទុលរបស់ជាតិ ដូច្នេះព្រឹត្តិការណ៍ប្រមូលផ្ដុំកំពូលរថយន្តទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក ដែលមានឈ្មោះថា GUMBALL 3000នេះ ជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពលកម្ពុជាទៅកាន់ពិភពលោក នេះជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដើម្បីផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍។

ឯកឧត្តម បញ្ជាក់ទៀតថា នេះជាឱកាសដ៏កម្រមួយ ដែលកម្ពុជា អាចផ្សព្វផ្សាយពីសក្ដានុពលរបស់ខ្លួននឹងក្លាយជាព្រឹត្តិការណ៍កាន់តែទាក់ទាញពីទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកតាមរយៈការចូលរួមរបស់អ្នកមានឥទ្ធិពល អភិជន និងកំពូលតារាគ្រប់ប្រភេទលើពិភពលោក។

ជាមួយគ្នា លោកឧកញ៉ា លាង ពៅ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជីបម៉ុង គ្រុប បានថ្លែងថា ព្រឹត្តិការណ៍ GUMBALL 3000 ធ្វើឡើងនៅកម្ពុជាឆ្នាំនេះ គឺធ្វើឡើងក្នុងគោលដៅធំៗ ចំនួន៤គឺ យុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា, យុទ្ធនាការសប្បុរសធម៌រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារនៅសៀមរាប, ទី៣ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងកាន់តែពិសេសនោះ គឺការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ដោយចតរថយន្តទំនើបៗច្រើនបំផុត នៅតំបន់បេតិកភណ្ឌ គឺនៅមុខប្រាសាទអង្គរ។

សូមជម្រាបថា ព្រឹត្តិការណ៍ GUMBALL 3000 ដែលនឹងធ្វើនៅកម្ពុជាឆ្នាំនេះ គឺចំពេលគម្រប់ខួប២៥ឆ្នាំ។ ព្រឹត្តិការណ៍ GUMBALL 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយសហគ្រិនជនជាតិអង់គ្លេស Maximillion Cooper។ Gumball 3000 គឺជាការប្រមូលផ្តុំរថយន្តដ៏ធំ ដែលបាននាំយករថយន្តទំនើបៗ និងមានអ្នកចូលរួមរាប់ពាន់គ្រឿងក្នុងដំណើរដ៏វិសេសវិសាលជុំវិញពិភពលោក ដោយចុះទៅដល់គ្រប់ទ្វីបដើម្បីបង្កើតបទពិសោធន៍ ដ៏អស្ចារ្យបំផុតមួយ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN