ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ពង្រីកការតភ្ជាប់ជើងហោះហើររវាងទីក្រុង Delhi និងកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia កំពុងពង្រឹងការតភ្ជាប់ជើងហោះហើររវាងប្រទេសឥណ្ឌា និងកម្ពុជា ដោយបន្ថែមជើងហោះហើរត្រង់ទីបីក្នុងមួយសប្តាហ៍ពីទីក្រុង Delhi មកកាន់រាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៦។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងថា ការតភ្ជាប់ដោយបន្ថែមជើងហោះហើរត្រង់ឡើងវិញនេះ នឹងផ្តល់នូវកម្លាំងចលករយ៉ាងសំខាន់ដល់វិស័យស្នូលៗ ដោយជួយបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធម្មយាត្រា ក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ដែលល្បីល្បាញលើពិភពលោក ព្រមទាំងរឹតចំណងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធរវាងសិស្ស-និស្សិត ធុរជន ក្រុមគ្រួសារ និងអ្នកស្រឡាញ់វប្បធម៌នៃប្រទេសទាំងពីរ។

ឯកឧត្តម មានប្រសាសន៍ថា៖ «ជាមួយគ្នានេះ ការតភ្ជាប់នេះក៏នឹងបើកឱកាសសម្រាប់ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការរៀបចំកញ្ចប់ទស្សនកិច្ចដែលមានភាពទាក់ទាញ និងការពង្រីកការតភ្ជាប់ឆ្លងកាត់ទីក្រុងដេលី។ និរន្តរភាពយូរអង្វែងនៃការតភ្ជាប់នេះ នឹងអាស្រ័យលើតម្រូវការទីផ្សារជាក់ស្តែង សេវាកម្មប្រកបដោយទំនុកចិត្ត និងការសហការផ្សព្វផ្សាយរួមគ្នាយ៉ាងសកម្ម។ ការស្តារឡើងវិញនូវច្រករបៀងអាកាសនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។
ការបន្ថែមជើងហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia នឹងដំណើរកាបន្ថែមរជើងហោះហើរត្រង់ទីបីក្នុងមួយសប្តាហ៍រវាងទីក្រុង Delhi និងរាជធានីភ្នំពេញ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ហើយ សេវាកម្មបន្ថែមនេះត្រូវបានរំពឹងថា នឹងជួយគាំទ្របន្ថែមទៀតដល់កំណើននៃការធ្វើដំណើរសម្រាប់គោលបំណងកម្សាន្ត អាជីវកម្ម និងទេសចរណ៍រវាងប្រទេសឥណ្ឌា និងកម្ពុជា ព្រមទាំង ផ្តល់ជូនអ្នកដំណើរជនជាតិឥណ្ឌានូវការតភ្ជាប់ដោយផ្ទាល់ និងងាយស្រួលមកកាន់រាជធានីរបស់កម្ពុជា និងលទ្ធភាពទទួលបានបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាររបស់ Asian Aviation ដែលជាទស្សនាវដ្តីឯករាជ្យឈានមុខគេមួយផ្នែកអាកាសចរណ៍ស៊ីវិល ដែលបោះពុម្ពផ្សាយចេញពីប្រទេសសិង្ហបុរី។
ជើងហោះហើរទាំងនេះនឹងដំណើរការដោយយន្តហោះ Airbus A320 ដែលមានកៅអីសរុបចំនួន ១៧០ រួមមាន កៅអី Business Class ចំនួន ៨ និងកៅអី Economy Class ចំនួន ១៦២។ Air Cambodia បន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌា តាមរយៈការបន្ថែមជើងហោះហើរទីបីក្នុងមួយសប្តាហ៍នេះត្រូវបានរំពឹងថានឹងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់ការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសឥណ្ឌា និងកម្ពុជា៕
អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល