Connect with us

ព័ត៌មាន

កម្ពុជាទទូចឱ្យ UN ដើរតួនាទីកាន់តែសកម្ម ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋខ្មែរកំពុងភៀសសឹកបានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានបេសកកម្មអចិន្រ្តៃយ៍របស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គ ការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអំពាវនាវយ៉ាងទទូចឲ្យ UN ដើរតួនាយ៉ាងសកម្ម បន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតដែលកំពុងភៀសសឹកបន្ទាប់ពីថៃ ឈ្លានពានបានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងគ្មានការរារាំងពីកង កម្លាំងយោធាថៃ។

ការអំពាវនាវរបស់កម្ពុជានេះគឺបានធ្វើឡើងនៅក្នុងសម័យប្រជុំទៀងទាត់លើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលហៅកាត់ថាHRC ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រ ជាជាតិ និងអង្គការអន្តរជាតិនានា បានបញ្ជាក់ថា កម្ពុជាបានអំពាវនាវឲ្យអង្គការសហប្រជាជាតិដើរតួនាទីកាន់តែសកម្ម និងដោយស្ថាបនា ក្នុងការចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយឲ្យមានការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកកម្ពុជា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់លំនៅឋានវិញ ដោយ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយលក្ខណៈស្ថាបនាជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។

នៅក្នុងកិច្ចប្រជុំខាងលើនេះដែរតំណាងអចិន្ត្រៃយ៍កម្ពុជាក៏បានប្រកាសគាំទ្រចំពោះរបាយការណ៍របស់លោកThomas Adrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកម្ពុជាផងដែរ ដោយអ្នករាយការណ៍រូបនេះបានលើកឡើងពីផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សដែលបណ្ដាលមកពីការឈ្លាន ពានរបស់យោធាថៃមកលើកម្ពុជា។ ដោយលោក Thomas Adrews បានអំពាវនាវឲ្យមានការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកកម្ពុជាជាង ២០.០០០ នាក់ ទៅកាន់លំនៅឋាន ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ អនុលោមតាមច្បាប់អន្តរជាតិ។ មួយវិញទៀតកម្ពុជាក៏បានសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេសស្នើឲ្យកម្ពុជា និងថៃសម្របសម្រួលដល់ការវិលត្រឡប់របស់ជនស៊ីវិលភៀសសឹកកម្ពុជា ទៅលំនៅឋានរបស់ពួកគេវិញផងដែរ៕អត្ថបទបាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia