ព័ត៌មាន
អ្នកជំនាញ៖ ការបោសសម្អាតល្បែងអនឡាញតាមកាស៊ីណូ ជាខែលការពារអ្នកវិនិយោគស្អាតស្អំ និងស្តារទំនុកចិត្តវិនិយោគិន
ភ្នំពេញ៖ ដើម្បីពង្រឹងទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនសកម្មភាពចុះត្រួតពិនិត្យតាមបណ្តាកាស៊ីណូទូទាំងប្រទេសយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងលុបបំបាត់អាជីវកម្មល្បែងអនឡាញខុសច្បាប់។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការការពារតែអាជីវកម្មស្អាតស្អំ និងស្របច្បាប់នៅកម្ពុជា។
ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ គណៈកម្មការនឹងអនុវត្តវិធានការសំខាន់ៗចំនួនពីរ ដើម្បីទប់ស្កាត់ការលួចបើកល្បែងស៊ីសងអនឡាញខុសច្បាប់តាមទីតាំងកាស៊ីណូ។ វិធានការទាំងនោះរួមមាន ការផ្សព្វផ្សាយហាមឃាត់ និងបញ្ឈប់រាល់សកម្មភាពល្បែងអនឡាញក្នុងបរិវេណកាស៊ីណូ ព្រមទាំងការរៀបចំក្រុមការងារចម្រុះចុះត្រួតពិនិត្យទីតាំងជាក់ស្តែង។
ជុំវិញវិធានការនេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងអនឡាញខុសច្បាប់។ សម្រាប់ចាត់វិធានការចុះត្រួតពិនិត្យតាមបណ្តាកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ដើម្បីលុបបំបាត់អាជីវកម្មល្បែងអនឡាញខុសច្បាប់ នឹងធានាការពារតែអាជីវកម្ម ឬការវិនិយោគដែលស្អាតស្អំ ត្រឹមត្រូវ និងស្របច្បាប់ប៉ុណ្ណោះ ដោយមិនលើកលែងឱ្យអាជីវកម្មប្រផេះ ឬខ្មៅដែលល្មើសច្បាប់ឡើយ។
សូមបញ្ជាក់ថា លេខាធិការដ្ឋាន គ.ប.ឆ.ប. បន្តស្វាគមន៍កិច្ចសហការពីសាធារណជន និងស្ថាប័នអន្តរជាតិ ក្នុងយុទ្ធនាការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងករណីទទួលបានព័ត៌មានសង្ស័យពីទីតាំងប្រព្រឹត្តបទល្មើស ជាពិសេសកាស៊ីណូ អាជ្ញាធរពាក់ព័ន្ធនឹងស្រាវជ្រាវ បង្ក្រាប ដកហូតអាជ្ញាបណ្ណ ព្រមទាំង បង្កកនិងរឹបអូសទ្រព្យសម្បត្តិម្ចាស់ទីតាំង ឬម្ចាស់ភាគហ៊ុនស្របតាមច្បាប់ជាធរមាន៕អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា