ព័ត៌មាន
ប្រមុខការទូតកម្ពុជា បានចេញដំណើរទៅប្រទេសហូឡង់ហើយ ដើម្បីតវ៉ាគ្នាជាលើកទីពីរជាមួយថៃទាក់ទងនឹងបញ្ហាព្រំដែនសមុទ្រ
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ទៅកាន់ប្រទេសហូឡង់ហើយ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

សូមបញ្ជាក់ថា កម្ពុជា និងថៃនឹងធ្វើការតវ៉ាគ្នាជាលើកទីពីរ ស្តីពីព្រំដែនសមុទ្រតាមរយៈUNCLOS នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ នៅទីក្រុងឡាអេប្រទេសហូឡង់ ខណៈកិច្ចប្រជុំជាលើកទីពីរនេះគឺជាជំហានដ៏សំខាន់មួយទៀតនៅក្នុងដំណើរការ ដោយសន្តិវិធីដែលបានផ្តួចផ្តើមឡើងដោយ ប្រទេស កម្ពុជាដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រនៃប្រទេសទាំងពីរ។ កិច្ចប្រជុំជាលើកទីពីរនេះ នឹងប្រព្រឹត្តទៅនៅស្នាក់ការកណ្តាលរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ PCA ដែលគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រUNCLOS។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា តុលាការមជ្ឈត្តការអចិន្រ្តៃយ៍បានប្រកាសនៅថ្ងៃទី៩ថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៦នេះ គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រUNClOS នឹងបើកកិច្ចប្រជុំលើកទីពីរជាមួយកម្ពុជា និងថៃនៅទីក្រុងឡាអេប្រទេសហូឡង់។ សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា កិច្ចប្រជុំគឺជាជំហានដ៏សំខាន់មួយទៀត នៅក្នុងដំណើរការដោយសន្តិវិធី ដែលផ្តួចផ្តើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្រវាងកម្ពុជា និងថៃ ដោយផ្អែកលើមូលដ្ឋាននៃការពិ ភាក្សាប្រកបដោយស្ថាបនានៅក្នុងកិច្ចប្រជុំលើកទីមួយនៅប្រទេសសិង្ហបុរី ហើយកិច្ចប្រជុំលើកនេះនឹងផ្តល់ឱកាសដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍភាពបន្ថែមទៀត និងរកឃើញចំណុចដែលឯកភាពគ្នា ពាក់ព័ន្ធនឹងការកំណត់ដែនសមុទ្រ។
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ផងដែរថា ឯកឧត្តមប្រាក់ សុខុន ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា អមដោយឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជាភ្នាក់ងាររងនឹងដឹកនាំគណៈប្រតិភូមន្រ្តីជំនាញច្បាប់ ចូលរួមកិច្ចប្រជុំខាងលើនេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់ មូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី ហើយកម្ពុជានឹងចូលរួមកិច្ចប្រជុំនេះនៅទីក្រុងឡាអេ ក្នុងស្មារតីស្មោះត្រង់ សហការ និងគោរពគ្នាទៅវិញទៅមក ហើយត្រៀមធ្វើការជាមួយគណៈកម្មការផ្សះផ្សា និងប្រទេសថៃ ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលមួយប្រកបដោយយុត្តិធម៌ និងយូរអង្វែង៕ អត្ថបទ៖ បាន ចក់


-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ