Connect with us

ព័ត៌មាន

អភិបាលខេត្តកំពង់ធំអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរត្រឡប់ទៅកាន់ទីកន្លែងបំពេញការងារនៅភ្នំពេញវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម នួន ថារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ធ្វើដំណើរទៅកាន់ទីកន្លែងបំពេញការងារតាមរយៈការដឹកជញ្ជូនសាធារណៈរថយន្តក្រុងដែលមិនបង់ប្រាក់របស់រដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុង និងគ្រប់មធ្យោបាយដឹកជញ្ជូនទាំងអស់ សូមសមប្រកបដោយសុខសុវត្ថិភាព និងសេចក្តីរីករាយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែអអំណរគុណដល់បងប្អូនក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋយើង ទៅកាន់រាជធានីភ្នំពេញវិញ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia