Connect with us

ព័ត៌មាន

អភិបាលខេត្តកោះកុង ជូនដំណើរប្រជាពលរដ្ឋត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីបានបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តកោះកុង

កោះកុង៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលបានមកលេងស្រុកកំណើតនៅខេត្តកោះកុង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ធ្វើដំណើត្រឡប់ទៅលំនៅដ្ឋានវិញតាមរថយន្ដក្រុងសាធារណៈ «ជិះដោយមិនបង់ប្រាក់» ពីខេត្តកោះកុង ទៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia